ស្អាតហើយចិត្តល្អទៀត! កញ្ញា Rose បាននាំយកទឹកលាងដៃចំនួន ៥ កេះប្រគល់ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដើម្បី

916

ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយថាកាលពីពេលកន្លងទៅ មហាជនមួយចំនួនធំ ដែលប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ តារា​ស្រី​ម្នាក់ និយម​ថត​រូប​សិ​​​​ច​ស៊ី ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ជាពិសេសផ្តោតអារម្មណ៍ទៅលើ រូប​ភាព​ និង MV របស់គាត់តែម្តង។ក្រោយស្ងាត់មួយរយៈ ស្រាប់តែថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ Rose លេចមុខសារជាថ្មី បានយកជែល

លាងដៃចំនួន៥កេះ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបញ្ជាក់បន្ថែមថា៖“ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់កញ្ញា Rose ក្រុមហ៊ុនអេឡេនណា ដែលបានជួយផ្តល់ជាជែលលាងដៃចំនួន៥កេះធំ ស្មេីនឹង ២២៥ដប ជូនដល់ស្នងការដ្ឋាន

នគរបាលរាជធានីភ្នំពេញ ៕”។Rose បានបន្ថែមថា “នាងខ្ញុំrose បានយកជែលលាងដៃជូនឯកឧត្តមបង ស ថេត ចំនួន៥កេះ ស្មើនឹង២២៥ដប នៅអគ្គស្នងការនរគរបាលជាតិ ហើយ ក៏សូម អរគុណ ដល់បងស្រី ឈាង ចន្ទ័ណារូី «ម្ចាស់ក្រុមហ៊ុន អេឡេនណា ខសមេធីក ខូ អិល ធី ឌី » ដែលបានជួយ ជាជែលលាងដៃ សំលាប់មេរោគ ដល់នាងខ្ញុំ”៕ប្រភព៖ហ្វេសប៊ុក