ខ្លាំងបាត់! ខឹងចិត្តគុំគួនខ្លាំងកាលនៅរៀនគ្រូវ៉ៃរាល់ថ្ងៃ មានអី ២០ ក្រោយវ៉ៃគ្រូវិញទ្រោមខ្លួន

490

ជាការពិតណាស់មានបុរសជនជាតិ​ចិន​​ម្នាក់​បាន​វាយគ្រូ​របស់​ខ្លួន​​ ដោយ​​អះអាង​ថា លោក​​គ្រូ​នោះ​ធ្លាប់​ធ្វើ​បាប​ខ្លួន​កាល​ពី​ ២០​ឆ្នាំ​មុន ​​​ពេលនៅ​​រៀន​វិទ្យាល័យ។ ការ​​ប្រើ​ហិង្សា​ទៅ​លើ​គ្រូកំពុង​ជិះ​ម៉ូតូ​​​តាម​ផ្លូវ​នេះ ​ព្រោះ​ខ្លួន​មាន​​ការ​ឈឺ​ចាប់​អស់ ​២០​ឆ្នាំហើយ​ ​ដោយ​សារ​​គ្រូ​​បាន​ធ្វើ​បាប​​​លើ​ខ្លួន ​ម្ដង​ហើយ​ម្ដង​ទៀត​កាល​នៅ​រៀន​។បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ​Chang​ បាន​ជួប​អតីត​គ្រូ​បង្រៀន​របស់​ខ្លួន​ឈ្មោះ​លោក​គ្រូ​ Zhang ​តាម​បណ្ដោយ​ផ្លូវ​នៅ​ទី​ក្រុង​លូយ៉ាង ​ខេត្ត​ហេណាន ​ប្រទេស​ចិន​ ខណៈ​លោក​គ្រូ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ប៉ុន្តែ​វីដេអូ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​សប្ដាហ៍​នេះ។ នៅ​ក្នុង​វីដេអូ​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ

​ថា ​លោក Chang​ បាន​ព្យាយាម​ឃាត់​បញ្ឈប់​លោក​គ្រូ Zhang ខណៈ​លោក​កំពុង​តែ​ជិះ​ម៉ូតូ​​មិន​ដឹង​ខ្លួន​ ព្រម​ទាំង​បាន​សួរ​សំណួរ​ថា ​«​តើ​នៅ​ចាំខ្ញុំ​បាន​ទេ»?បន្ទាប់​មក ​លោក Chang ​បាន​ចាប់​ផ្តើម​ទះកំផ្លៀង​លើ​មុខ ​ហើយ​វ៉ៃ​ក្បាល​របស់​លោក​គ្រូ Zhang ហើយ​​ក្នុង​ការ​វាយ​លើ​លោក​គ្រូ​នោះ​ ត្រូវ​បាន​គេ​ឮ​សំដី​របស់​លោក​គ្រូ​និយាយ​ថា «​ឲ្យ​ខ្ញុំ​សុំ​ទោស»។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រឿង​នោះ​បាន​កើត​ឡើង​លោក Chang​ បាន​ទៅ​កាន់​វេទិកា​អន​ឡាញ​មួយ ​ដើម្បី​ពន្យល់​ពី​រឿង​របស់​គាត់។ គាត់​បាន​អះអាង​ថា ​រឿង​ដែល​បាន​កើត​ឡើង​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ តែ​គាត់​បាន​បដិសេធ​ចំពោះ​ការ​យក​វីដេអូ​ទៅ​បង្ហោះ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​។នៅ​ក្នុង​ការ​ប្រកាស​របស់​លោក Chang ​បាន​អះអាង​ថា ​លោក Zhang គឺ​ជា​គ្រូ​ភាសា​អង់គ្លេស​កាល​ឆ្នាំ​ទី​ ២​ នៃ​វិទ្យាល័យ។ បើ​តាម​សារ

ព័ត៌មាន​ Sohu News noted​ បាន​ចុះ​ផ្សាយ​ថា ​រឿង​កើត​ឡើង​នេះ​ដោយ​សារ​តែ​ ​ថ្ងៃ​មួយ​លោក Chang ​បាន​គេង​លក់​ក្នុង​ម៉ោង​រៀន ​រួច​លោកគ្រូ​ Zhang ​បាន​ដាក់​ពិន័យ​ដោយ​បង្ខំ​ឲ្យ​លោក​ Chang ​លុត​ជង្គង់​នៅ​មុខ​ថ្នាក់​រៀន ​រួច​គ្រូ​ទាត់​ក្បាល​គាត់​ចំនួន ១០​ជើង។ ​លោក Chang ​បន្ត​ថា ​តាំង​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្នជាង ២០ឆ្នាំ ​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យ​ខ្លាច​ជា​និច្ច។ប្រភព​ដដែល​បន្ថែម​ថា លោក Chang​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ទី​ក្រុង​ Hangzhou ខេត្ត ​Zhejiang ប្រទេស​ចិន​នៅ​សប្ដាហ៍​នេះ។ ផ្ទុយ​ទៅ​វិញ​លោក​គ្រូ Zhang មិន​បាន​ដាក់​

ពាក្យ​ប្តឹង​ចំពោះ​រឿង​ទាំង​នោះ​ទេ​ ដោយ​សារ​តែ​លោកគិត​ថា​​ខ្លួន​ពិត​ជា​​មាន​កំហុស​មែន​​។ មាន​មនុស្ស​ជា​ច្រើន​​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​តាម​បណ្ដាញ​សង្គម​ចិន ​អ្នក​ខ្លះ​ជឿ​ថា​ លោក​Chang ត្រូវ​បាន​គេ​ដាក់​ទោស​ទៅ​តាម​ច្បាប់​ ហើយ​ខ្លះ​ទៀត​អះអាង​ថា​លោក​គ្រូ Zhang សម​នឹង​ទទួល​អ្វី​ដែល​បាន​ធ្វើ​បែប​នោះ​ហើយ​៕ប្រភព៖ហ្វេសប៊ុក