អីយ៉ា! ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំនេះ អាលីហ្សា បង្ហាញពោះខណះជិតគ្រប់ខែថែមទាំងរួមជាមួយសារមួយឃ្លាដ៏មានន័យបែបនេះថា

536

ភ្នំពេញ ៖ ជឿជាថាប្រិយមិត្តពិតជាបានជ្រាបហើយពីតារាស្រីដ៏មានប្រជាប្រិយភាព អ៊ុន អាលីហ្សា បានសម្រេចចិត្តរៀបការជាមួយ អនិកជនរស់នៅសហារដ្ឋអារមេរិករួចមក តារាស្រីរូបនេះ តែងតែបង្ហាញសកម្មភាពផ្អែមល្ហែម យ៉ាងមានសុភមង្គលខ្លាំងតែម្ដង។យ៉ាងណាមិញ បច្ចុប្បន្ន អ្នកនាង អ៊ុន អាលីហ្សា ក៏កំពុងពរពោះកូនដំបូង ដែលជាកាដូសម្រាប់ចំណងស្នេហ៍អាពាហ៍ពិពាហ៍នាងជាមួយស្វាមីផងដែរ។ ហើយថ្ងៃនេះផងដែរ ក៏ជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ១ឆ្នាំរបស់នាង ដោយតារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពជា

ច្រើនសន្លឹកពេលកំពុងពរពោះ កាន់តែធំជិតគ្រប់ខែសម្រាលកូន មើលទៅរូបសម្ផស្សនាងនៅតែស្រស់ស្អាត ខ្ញង់ មិនចាញ់កាលនៅក្រមុំឡើយ។មិនតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹក ដែលអ្នកនាង អ៊ុន អាលីហ្សា បានបង្ហោះអបអរគម្រប់ខួបអាពាហ៍ពិពាហ៍នោះ យើងសង្កេតឃើញថា នាងក៏បានរៀបចំខ្លួនជាមួយស្ទាយ៍យ៉ាងស៊ីវិល័យ ស្រស់សោភា គួរឲ្យទាក់ទាញ។ ជាពិសេស នាងក៏បានសរសេរសារបន្ថែមថា៖រីករាយថ្ងៃខួចអាពាហ៍

ពិពាហ៍របស់ពួកយើង ២២.០៦.២០១៩៌_២២.០៦.២០២០ សូមអោយសេចក្តីប្រាថ្នារបស់ពួកយើងបានសម្រេចក្នុងពេលឆាប់ៗ សូមអោយប្តីមានសុខភាពល្អរកលុយបានច្រើនៗ និងឈ្នះអស់មាសត្រូវជាពិសេសស្រលាញ់ប្រពន្ធច្រើនៗហាហា អូនស្រលាញ់ប្តីខ្លាំងណាស់ អូនសង្ឃឹមថាយើងនិងបានជួបគ្នាក្នុងពេលឆាប់ៗ miss and love you so much honey ។ប្រភព៖ហ្វេសប៊ុក