ខ្លាំងបាត់! តារាចម្រៀងលោក ជ័យ សុវ៉ាត បង្ហោះរូបមួយសន្លឹករួមជាមួយនិងសារមួយឃ្លាបែបនេះថា

444

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីតារាចម្រៀងប្រុស ជ័យ សុវ៉ាត ជាតារាចម្រៀងម្នាក់ តែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយសារលោក មានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទសម័យ ឬបទបុរាណនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញតារាប្រុសរូបនេះ កាន់តែជោគជ័យលើវិថីសិល្បៈ ជាពិសេសជីវិតឯកជនរបស់លោក ក៏កាន់តែហ៊ឺហា ដោយមានរថយន្តទំនើបជិះ និងរស់នៅក្នុងផ្ទះធំ

ស្កឹមស្កៃទៀតផង។យ៉ាងណាមិញ ចំពោះជិវិតស្នេហារបស់លោកវិញ គឺលោកមិនទាន់មានគូស្នេហ៍នោះទេ។ ហើយកាលពីពេលថ្មីនេះ លោកក៏បានបង្ហោះសារនៅក្នុងបណ្ដោញសង្គម IG របស់លោកថា “មនុស្សគ្មានស្នេហាពេលថតធ្វើតែមុខចឹង។គួរបញ្ជាក់ផងដែរថា តារាចម្រៀងប្រុស ជ័យ សុវ៉ាត បានបង្ហោះសារបែបលេងសើចបែបនេះ ចង់បង្ហាញថា គឺលោកមិនទាន់មានគូស្នេហ៍នឹងគេ ទើបថតធ្វើមុខបែបនេះ៕ប្រភព៖ហ្វេសប៊ុក