ទៀតហើយ! ម្តាយរបស់តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន បានទទួលមរណះភាពមុននេះបន្តិច

405

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីតារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ហៅ ម៉ែនឿន ជាតារាស្រីដែលឈានជើងចូលសិល្បៈតាំងពីឆ្នាំ ១៩៨៦មកម្ល៉េះ។ ដោយតារាស្រីរូបនេះ បានប្រើវេលាស្ទើរតែទាំងស្រុង ក្នុងវីស័យសិល្បៈ ហើយបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានជិវភាពមិនសូវជាធូរធាប៉ុន្មានឡើយ។យ៉ាងណាមិញ តារាស្រីជើងចាស់ ម៉ែនឿន មានសមត្ថភាពអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គបែបណា ក៏អ្នកស្រីអាចធ្វើបាន

ល្អជានិច្ច។ ហើយ ម៉ែនឿន ក៏មានអ្នកម្ដាយវ័យចាស់ ដែលត្រូវមើលថែទាំផងដែរ។ ដោយអ្នកស្រី តែងតែចំណាយពេលវេលាក្រៅពីការងារសិល្បៈ មកជួយមើលថែម្ដាយជានិច្ច។ជាក់ស្ដែង មុននេះបន្តិច ក៏បានលឺដំណឹងថា អ្នកម្ដាយជាទីស្រលាញ់ របស់ ម៉ែនឿន បានទទួលមរណភាពហើយ ក្នុងអាយុ ៩៧ឆ្នាំ។ ហើយអ្វីដែល

គួរអោយសង្វែគខ្លាំងនោះគឺអ្នកស្រីមិនបានទៅទាន់ដង្ហើមចុងក្រោយម្ដាយនោះទេ។ក្នុងនោះដែរខាងយើងក៏សូមចូលរួមរំលែកទុក្ខទៅកាន់គ្រួសារ អ្នកស្រី អ៊ុំ សក្ខណា ផង ដែលបាត់បង់ម្ដាយជាទីស្រលាញ់បែបនេះ៕ប្រភព៖ហ្វេសប៊ុក