ក្តុកក្តួលណាស់! អ្នកនាង ខាត់ សុឃីម ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយអរគុណបងប្អូន

355

ជឿជាក់ថាប្រិយមិត្តបានជ្រាបហើយថាកាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អ្នកនាង ខាត់ សុឃីម រួមនឹងក្រុមគ្រួសារទាំងមូល មានទុក្ខជាទម្ងន់ព្រោះតែលោកឪពុកជាទីស្រលាញ់របស់ខ្លួន លោកតា លាវ ខាត់ បានទទួលមរណភាព ដោយសារតែជំងឺ ប៉ុន្ដែកូនចៅមិនបានដឹងមុនឡើយ ព្រោះគាត់សំរាន្ដទៅហើយ លុះដល់ពេលព្រឹកឡើង ទើបដឹងថាគាត់ស្លា ប់តែម្ដង។បើតាមការបញ្ជាក់ ពីគេហទំព័រ ហ្វេសប៊ុកផេក សិល្បករ

កម្ពុជា បានសរសេរប្រាប់ឱ្យដឹងពីដំណឹងដ៏សោកសៅនេះ ដោយមានខ្លឹមសារថា៖”RIP ឪពុកបង្កើត តារាកំប្លែង និងចំរៀង អ្នកនាង សុឃីម បានទទួលមរណៈភាពហើយនៅព្រឹកថ្ងៃនេះ ផេកសិល្បករសូមចូលរួមរលែកទុក្ខដ៏សែនក្រៀមក្រំនេះផង។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ជាមួយគ្នានេះដែរ នៅមុនបន្ដិច អ្នក

នាង ខាត់ សុឃីម ក៏បានបង្ហោះសារមួយឃ្លាថា៖”ទីបំផុតកូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុកដ៏មហិមារបស់កូនអើយអរគុណបងប្អូន (ពុកខ្ញុំឈ្មោះ លាវខាត់ អស់ព្រះជននៅជន្មាយុ ៦៧វស្សាដោយ រោគគាពាធ) សូមបងប្អូនអូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតបទេ ស ព ដំកល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កុំខឹងអីបងប្អូនអើយ”។ប្រភព៖ហ្វេសប៊ុក