ពុទ្ធោៗៗ! ពីរនាក់បងប្អូនត្រូវមកស្លា ប់ព្រមគ្នាទាំងវ័យក្មេងបែបនេះចាកចោលគ្រួសារដោយសារតែ

788

ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថាកាលពីយប់ម្សិលមិញនេះ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត ដោយយុវជនពីរនាក់ ត្រូវជាបងប្អូននឹងគ្នា បានស្លា ប់ បាត់បង់ជីវិត ព្រោះតែមច្ចុរាជដ៏កាច សា ហាវ (គ្រោះ ថ្នាក់ ចរាចរណ៍) បានឆក់យកជីវិតអ្នកទាំងពីរទៅ យ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានទុក្ខជាទម្ងន់។ចំពោះហេតុការណ៍គ្រោះថ្នាក់

ចរាចរណ៍មួយនេះដែរ ដំបូងរថយន្តហុីយ៉ាន់ដាយ​ ដឹកជញ្ចូនរបស់ក្រុមហ៊ុន​មួយ ចតនៅចញ្ចេីមផ្លូវ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូឌុបគ្នាបានមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យស្លា ប់ ទាំង២នាក់​តែម្ដង នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះដែរ គឺកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ចោមចៅ២​

ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ក្នុងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Mey Mey ត្រូវជាសាច់ញាតិ នៃ ស ព បុរសទាំងពីរនាក់ខាងលើ បានបង្ហោះសារមួយឃ្លាថា៖”លាហើយបងប្អូនល្អ លាទាំងអាល័យ ជាតិក្រោយសុំកុំឲ្យអាយុខ្លីដូចជាតិនេះអី ទៅរកភពថ្មីឲ្យបានសុខចុះណា”។ប្រភព៖ហ្វេសប៊ុក