រឿងរ៉ាវទាំង ១០ យ៉ាងអំពីពិធីការិនីឆ្នើម ចាន់ កែវនិមល ដែលអ្នកមិនសូវបានដឹង

467

ជាការពិតណាស់បើទោះបីជាស្ថានីយទូរទស្សន៍ហង្សមាសនាពេលបច្ចុប្បន្ននេះប្រមូលផ្តុំទៅដោយពិធីការិនីជាច្រើនក្តី ប៉ុន្តែពិធីការិនីជើងចាស់ អ្នកនាង ចាន់ កែវនិមល នៅតែអាចឈរជើងជាពិធីការិនីឆ្នើមប្រចាំស្ថានីយទូរទស្សន៍មួយនេះបានយ៉ាងរឹងមាំ។ចំពោះការងារជាពិធីការិនីធ្វើឱ្យអ្នកនាង ចាន់ កែវនិមល រវល់ជារៀងរាល់ថ្ងៃស្ទើររកពេលទំនេរគ្មាន ដែលនៅក្នុងថ្ងៃខ្លះអ្នកនាងត្រូវរត់ជាមួយការងាររហូតដល់ទៅ ០៣កម្មវិធី ផងក៏មានដែរ។ដោយឡែកអ្នកគាំទ្រអ្នកនាងច្បាស់ជាចង់ដឹងនូវរឿងរ៉ាវខ្លះៗពីអ្នកនាងជាមិនខានឡើយ ថ្ងៃ

នេះ Khmerload នឹងលើកបង្ហាញនូវរឿងរ៉ាវ ១០យ៉ាង ដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពីមុនមក៖
១. អ្នកនាង ចាន់ កែវនិមល កើតនៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៨៦។
២. មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ ពិធីការិនីរូបនេះធ្លាប់ជាគ្រូបង្រៀននៅសាកលវិទ្យាល័យមួយ ជំនាញឌីហ្សាញ។
៣. ដៃគូដែលសក្តិសមក្នុងការនិយាយលើឆាកតន្ត្រី និងកម្មវិធីនានានោះគឺ លោក ជា វិបុល។

៤. អ្នកនាង ចាន់ កែវនិមល ទទួលបានចំណងដៃកូនស្រីម្នាក់ជាមួយស្វាមីមុនពេលចូលសិល្បៈ។
៥. សព្វថ្ងៃពិធីការិនីរូបនេះមានងារជាលោកជំទាវហើយ ប៉ុន្តែអ្នកនាងមិនដែលតម្លើងឬកប្តូរងារនោះទេ ដោយអ្នកនាងនៅតែប្រើប្រាស់ឈ្មោះសាមញ្ញដដែល។
៦. អ្នកនាង ចាន់ កែវនិមល កាន់តែធ្វើឱ្យមហាជនស្គាល់រឹតតែច្បាស់នៅពេលបានក្លាយជាពិធីការិនីក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកល្បីៗដូចជា The Voice Cambodia, Cambodian Idol, The Voice Kid Cambodia, X Factor Cambodia និង I am a Singer Cambodia ជាដើម។

៧. ពេលទំនេរពីការងារសិល្បៈពិធីការិនីរូបនេះតែងតែចំណាយពេលជាមួយក្រុមគ្រួសារមិនដែលខានឡើយ។
៨. អ្នកនាង ចាន់ កែវនិមល ចូលចិត្តហាត់ប្រាណ ដើម្បីថែរក្សារូបរាងមិនឱ្យឡើងគីឡូនោះទេ។
៩. អ្នកនាង ចាន់ កែវនិមល ជាបងប្អូនល្អ និងយល់ចិត្តខ្លាំងបំផុតជាមួយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។
១០. អ្នកនាង ចាន់ កែវនិមល ជាពិធិការិនីដែលមិនរើសដៃគូពិធីករប្រុសនោះទេ អ្នកណាក៏អាចកាន់ការងារជាមួយអ្នកនាងបានដែរ៕ប្រភប៖ហ្វេសប៊ុក