ក្រោយឃើញគូរស្នេហ៍ទទួលរងព្យុះភ្លៀងខ្លាំងមួយរយះចុងក្រោយនេះ ទេព បូព្រឹក្ស បាននិយាយបែបនេះថា

328

ភ្នំពេញ ៖​ ដូចដែលប្រិយមិត្តបានជ្រាបហើយថាបច្ចុប្បន្ន តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស កាន់តែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ យ៉ាងណាមិញ បើទោះបីទោះបី ជោគជ័យលើវិថីសិល្បៈមួយនេះ តែនាងក៏នៅតែជួបរឿងដោយការិះគន់ ពីមហាជនមួយចំនួនតូចស្ទើរតែគ្រប់ពេលផងដែរ។ម្យ៉ាងវិញទៀត បើទោះបីមានអ្នករិះគន់នាង យ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ នៅតែអាចឈរជើងជាតារា

ចម្រៀង ដែលមានប្រជាប្រិយភាពខ្លាំងដដែល។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារខ្លីនិយាយថា៖អរុណសួស្តី! ពេលដែលធុញនឹងវិថីដែលពួកខ្ញុំកំពុងដើរខ្ញុំតែងសួរគាត់ថាហត់អត់ ហត់នឹងជួបរឿងដដែលៗអត់ គាត់ថាមិនហត់ជាដាច់ខាត់លុះត្រាណា DITWAY នៅមានហ្វេនជាថាមពល ខ្ញុំសូម

អរគុណដល់ហ្វេន DITWAY នឹង TBP ដែលតែងតែនៅក្បែរពួកយើង នឹងចេះបែងចែកល្អនឹងអាក្រក់។ជាការពិតណាស់ ដូចដែលយើងបានដឹងស្រាប់ហើយថា កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត ជាគូស្នេហ៍ជាមួយគ្នា ដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញ ទៅមក បើទោះបី ជួបការិះគន់ជាន់ពន្លិចយ៉ាងណា ក៏នៅតែឈរជើង

និងបន្តលើវិថីសិល្បៈចម្រៀងមួយនេះ ដោយជោគជ័យមកដល់បច្ចុប្បន្ននេះផងដែរ។ នេះហើយ បានហៅថា ស្នេហាដែលចេះមើលថែគ្នា ពេលមានរឿង មិនថា ល្អ ឬអាក្រក់នោះទេ តែងតែនៅចិត្តគ្នាជានិច្ច៕ប្រភព៖ហ្វេសប៊ុក