កប់ណាស់! អ្នកនាង ចាន់ កែវនិមល បង្ហាញរូបភាពប៉ុន្មានសន្លឹកនេះធ្វើអោយហ្វេនៗភ្លឹកអស់តែម្ដងពិតជាស្អាតប្លែកណាស់ដូចក្រមុមអញ្ចឹង

262

ភ្នំពេញ ៖​ ដូចដែលប្រិយមិត្តបានជ្រាបហើយពីរូបភាព​ជាច្រើន​សន្លឹក អមដោយ​រ៉ូប​ពណ៌​ស ក្រឡេក្រឡា ពិធី​ការិនី​ឈរ​ល្បីឈ្មោះ​ឈរជើង​លើ​វិថី​សិល្បៈ​ច្រើន​ឆ្នាំ​រូបនេះ បានសរសេរថា «​ថត​កុំ​អោយ​ខាត ផុស​កុំអោយ​សល់​ ផាត់មុខ​ដោយ Lux Rayuth ថតរូប​ដោយ Excellent Media ចេញ​លុយ​ដោយ Mr.Husband គាំទ្រ​ដោយ ម្ចាស់​កូន​»​។​ ពិធី​ការិនី​សម្បូរ​សំនួនវោហារ​សព្ទ អ្នកនាង ចាន់ កែវ​និយម នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ត្រូវបាន​គេ

​តុបតែង​ខ្លួន​ឲ្យ​យ៉ាង​ផ្ចិតផ្ចង់ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា​ស្អាត​ប្លែក ក្នុងនោះ​តារា​ចម្រៀង​នី រតនា ក៏បាន​ទប់​ចិត្ត​មិនបាន​ ចូលរួម​សរសើរ​នូវ​រូប​សម្រស់​របស់​អ្នកនាង​ផងដែរ។ការ​ផាត់មុខ​យ៉ាង​យកចិត្តទុកដាក់ ការថតរូប​យ៉ាង​ល្អ រ៉ូ​ប​យ៉ាង​ស្អាត​ឆើត​ឆាយ រូប​សម្រស់​ល្អ​ស្រាប់​ផង​នោះ បើ​ទោះ​វ័យ​រាង​ជ្រេ​បន្តិច​មក តែ​ពិធី​ការិនី​ចាន់ កែវ​និមល មើលទៅ​មិន​ចាញ់​ក្រមុំ​នោះ​ទេ ហើយ​ចំណុច​នេះ អ្នកគាំទ្រ​អ្នកនាង​ជាច្រើន​ ក៏បាន​សរសើរ​

ផងដែរ​។ចំពោះ​ការសរសើរ​នេះ មិន​ត្រឹមតែ​អ្នកគាំទ្រ​នាង​ប៉ុណ្ណោះ​ទេ សូម្បីតែ​ម្ចាស់​ពានរង្វាន់​Cambodian Idol រដូវ​កាល​ទី​១ លោក នី រតនា ក៏បាន​សរសើរ​ផង​ដែរ​ថា «​ឆ្នាំ​អូន 16 សុំ​ស្រលាញ់ៗ​ៗ​ៗ »​។ ក្រោយ​ឃើញ​ការ​សរសើរ​បែបនេះ ​អ្នកនាង ​ក៏​ដាក់​ជា​ស្ទីក​ឃ័​រ​សើច ខណៈ​ម្ចាស់​គណនី​ឈ្មោះ​«Eco Vak Song»​បាន​បញ្ចេញមតិ​បែប​លេងសើច​ទៅ​នី រតនា ​ថា «​ប្រពន្ធ ប្រពន្ធ វ៉ៃ​លូវៗ​»៕ប្រភព៖ហ្វេសប៊ុក