នោះៗ! ក្រោយផ្ទុះការរិះគន់ច្រើនរឿងពាក់សុិ ចសុី ស្រាប់តែ មាន សូនីតា បង្ហោះរូបថ្មីរួមជាមួយនិយាយពាក្យមួយឃ្លាដ៏ចាក់ដោតនេះថា

209

ព្រះសីហនុ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពី កញ្ញា មាន សូនីតា កាន់ទទួលបានប្រជាប្រិយភាព និង ការចាប់អារម្មណ៍ខ្លាំងទៅលើស្ទាយ៍ថតម៉ូត ជាមួយសម្លៀកបំពាក់ ស៊ិចស៊ីបង្ហាញសាច់ខ្ចី ព្រមទាំងរូបរាងដ៏ស្រឡូនរបស់នាង។ ដោយរូបភាពជាច្រើនសន្លឹក របស់តារាស្រីរូបនេះ បានបង្ហោះ ធ្វើឲ្យហ្វេនៗ ភ្លឹកស្ទើរតែគ្នា តែម្ដង។ជាការពិតណាស់ ទោះបីឆ្នាំនេះ កញ្ញា មាន សូនីតា ឈានចូលវ័យ ៣០ឆ្នាំ តែបើមើលទៅលើរូបសម្រស់វិញ ពិតជាស្រស់ស្អាត មិនចាញ់ក្មេងវ័យ ២០ឆ្នាំប៉ុន្មានឡើយ។

ជាក់ស្ដែង ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព បង្អួតសម្រស់ជាមួយភាពស៊ិចស៊ី ស្លៀកឈុតខ្លី និង ប៊ីគីនី បង្ហាញរាងយ៉ាងទាក់ទាញ។តួយ៉ាង ថ្មីៗនេះ តារាស្រីរូបនេះបានទៅកម្សាន្តនៅ កោះសង្សារយ៉ាងរីករាយ ក្នុងនោះដែរ នាងក៏បានស្លៀកឈុតប៊ីគីនី ដើម្បីចុះលេងទឹកសមុទ្រ និងថតរូបបង្ហោះផងដែរ។ តែក្រោយពី បង្ហោះរូបភាពថ្មី ក៏មានមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃតែម្តង។មិនបានប៉ុន្មានផង ក្រោយឃើញគេរិះគន់បែប

នេះរួច នាងក៏បានបង្ហាញឈុតថ្មី ជាឈុតក្រមាវែង ពណ៌ផ្កាឈូក មើលទៅកាន់តែស្រស់សោភា អមជាមួយទឹកសមុទ្រផងនោះ កាន់តែធ្វើឲ្យនាងលេចធ្លោជាងមុនទៅទៀត។ លើសពីនេះក៏បានលេចឡើងនូវសារមួយយ៉ាងដូច្នោះថា៖នេះឈុតក្រមា ផើយផាត់ពេលអត់ចុះងូតទឹកណាបងប្អូន៕ប្រភព៖ហ្វេសប៊ុក