ក្រោយមានគេសួរថាកែសម្ផស្សឬអត់? កញ្ញា ប៊ី សុធារី ក៏តបទៅវិញត្រង់ៗបែបនេះថា (មានវីដេអូ)

229

ភ្នំពេញ ៖ ជាការពិតណាស់អាចនិយាយាបានថា កញ្ញា ប៊ី សុធារី ជាបេក្ខនារីដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា បានទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ។ ខណៈពេលនាងចូលរួមប្រកួត តារាស្រីរូបនេះ ក៏មានអ្នកគាំទ្រច្រើន ជាពិសេស មានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាប្រទេសផ្សេងៗ មកកាន់រូបសម្រស់ស្រស់ស្អាត និង ភាពជឿជាក់របស់នាង។យ៉ាងណាមិញ ថ្មីៗនេះ នាងក៏បានត្រៀមទៅចូលរួមប្រកួតក្នុងកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា Miss Charm International 2020 ផងដែរ។ ក្នុងនោះដែរ ប៊ី សុធារី ជាស្ត្រីខ្មែរមួយរូប ធ្លាប់បានតំណាង ឲ្យកម្ពុជាទៅចូលរួមប្រកួត ក្នុងកម្មវិធីជាច្រើន

នៅឯក្រៅប្រទេស។ តែបើងាក​ មកមើលពីរូបសម្ផស្សនាងវិញ ឃើញថា មុខមាត់នាងពិតជាស្រស់ស្អាតខ្លាំង មិនចាញ់កូនកាត់បរទេសឡើយ ជាពិសេស នាងក៏មានកម្ពស់ខ្ពស់ និង រូបរាងតូចច្រឡឹងទៀតផង។ជាក់ស្ដែង ថ្មីៗនេះ មុខមាត់របស់នាងហាក់ជាប្រែប្រួលជាងមុនបន្ទាប់ពី នាងបានទៅពុតធ្មេញរួច។ តែមានអ្នកគាំទ្រម្នាក់ បានចោទសំណួរ

សួរទៅកាន់ ប៊ី សុធារី ថា «មានមានកែសម្ផស្សអ្វីដែរអត់?» ខណៈពេលនោះដែរ នាងក៏បានឆ្លើយតបសំណួរនោះថា នាងពិតជាមិនធ្លាប់កែសម្ផស្សអ្វីពីមុនឡើយ គ្រាន់តែនាងពុតធ្មេងឲ្យត្រង់ស្អាតប៉ុណ្ណោះ។ ដោយពីមុន នាងបិទធ្មេញ ទើបឃើញមាត់នាងពយ ហើយពេលនេះ នាងពុតធ្មេញ និង បានដកថ្កាមអស់៣ ហើយធ្វើឲ្យមុខនាង តូច ស្រួច និងប្លែកបែបនេះ៕ប្រភព៖ហ្វេសប៊ុក