សាធុ សាធុ ស៊ែរចេញផុតគ្រោះ អណ្តើកបុរាណកប់ដីរាប់រយឆ្នាំ ផុសលេចរូបរាងកណ្តាលស្រះសង់បុរាណមួយ

1335

អណ្តើកបុរាណកប់ដីរាប់រយឆ្នាំនៅទីទួលបុរាណកណ្តាលស្រះសង់ លេចរូបរាងពេញលក្ខណៈ មើលទៅនៅស្រស់ស្អាត និង ល្អល្អះ ពុំមានបែកបាក់ត្រង់ចំណុចណានោះទេ ដោយគ្រាន់តែមានការសឹករេចរឹលបន្តិចបន្តួចដោយសារកប់ដីយូរឆ្នាំពេក ។រំលងផុតប៉ុន្មានថ្ងៃ ដោយនៅសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ នោះ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ក៏បានប្រទះឃើញចម្លាក់អណ្តើកចំនួន ១ បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន ២ ដែល ១ មានរូបពេញលេញ និង មួយទៀតមានត្រឹមមួយបំណែក ។

ដោយឡែកក្រោយកំណាយ រូបរាងអណ្តើកទាំង ២ ដែលកប់ដីរាប់រយឆ្នាំនៅទីទួលបុរាណប្រាសាទកណ្តាលស្រះស្រង់នោះ បានលេចរូបរាងពេញលក្ខណៈ មើលទៅនៅស្រស់ស្អាត និង ល្អល្អះ ពុំមានបែកបាក់ត្រង់ចំណុចណានោះទេ ដោយគ្រាន់តែមានការសឹករេចរឹលបន្តិចបន្តួចដោយសារកប់ដីយូរឆ្នាំពេក ។កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះយើងបានដឹងហើយថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកដ៏ធំមួយដែលបានកប់នៅក្នុងកំណាយស្រាវជ្រាវមួយនោះ ។

រំលឹកថាកាលពីថ្ងៃទី ១៤ ខែឧសភា ២០២០ លោកជំទាវឧបនាយករដ្ឋមន្ត្រី កិត្តសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៍វិចិត្រ និង សិល្ប: និង ឯ.ឧ ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អជ្ញាធ័រពាក់ពន្ធ័ក្នុងខេត្តសៀមរាប បានអញ្ជើញទៅទស្សនាស្វែងយល់ពីកំណាយបុរាណមានសំណាកអណ្តើក ២ ក្បាល និង វត្ថុបុរាណមួយចំនួនទៀត ។ ដែលបានរកឃើញនៅទីទួលបុរាណក្នុងស្រះស្រង់ ដោយអ្នកបុរាណវិទ្យាកំពុងសន្និដ្ឋានដែលទាក់ទង ទៅនឹងរឿង «កូរសមុទ្រទឹកដោះ» ដើម្បីយកទឹកអម្រឹត ។ ប្រភព៖ ហ្វេសបុក