នៅចាំគាត់បានទេ! វិចិត្រករខ្មែរ ពេលនេះប្អូនស្រីរបស់គាត់ទទួល ម រ ណៈ ទុក ហើយ

396

ភ្នំពេញ ៖ខ្ញុំពិបាកចិត្តខ្លាំងណាស់តែខ្ញុំជាមនុស្សចូលចិត្តធ្វើអោយគេសប្បាយដែលតាមពិតទៅជីវិតខ្ញុំនេះជួបរឿង លំបាកខ្លាំងស្ទើរតែមិនចង់រស់នៅទេ ខ្ញុំមិនដឹងជានិយាយយ៉ាងមិចអោយដឹងនូវទុក្ខសោកដែលកើតឡើងមកលើរូបខ្ញុំអោយបងប្អូនបានយល់នោះទេ។ ខ្ញុំសុំនូវម្នាក់ឯងមួយរយៈសិនហើយ ពេលបានស្បើយខ្ញុំនឹងវិលវិញ ។លោកអ្នកប្រាកដជាបានស្គាល់វិចិត្រករខ្មែរម្នាក់ដែលគាត់រស់នៅខេត្តសៀមរាប មានឈ្មោះនៅលើហ្វេសប៊ុកថា Artist Cambodia។ មុននេះបន្តិចគាត់បានបង្ហោះសារមួយដែលតក់ស្លុតជាខ្លាំងដោយសារតែបងស្រីរបស់គាត់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលខ្លឹមសារនោះគាត់ បានបង្ហោះដូចខាងក្រោមនេះថា អ្នកដែលបើកឡានលឿន ហើយបត់មិនស៉េញ៉ូ , សេញ៉ូភ្លាមបត់ភ្លែត តើអ្នកមានបាន

គិតដល់ជីវិតអ្នកជិះម៉ូតូ ឬជីវិតអ្នកដទៃទេ? ឬក៏អ្នកអាងថាមានឡាន ទោះបីមានបញ្ហារក៏ខូចត្រឹមឡាន មិនគ្រោះថ្នាក់ដល់ខ្លួនអ្នក? ដូចនេះហើយទើបអ្នកបើកមិនគិតដល់អ្នកដទៃអញ្ចឹងឬ? ទឹកភ្នែកដែលហូរស្រក់រាប់លានដំណក់រមាលធ្លាក់មកដោយមិនដឹងខ្លួន ហូរមិនឈរឈប់មិនថាយប់ឬថ្ងៃ ព្រោះខ្ញុំបានបាត់បង់ស្ទើរតែគ្រប់យ៉ាង ដែលខ្ញុំមិនអាចទទួលយកបានភ្លាមៗ ពេលខ្លះស្ទើរតែមិនចង់រស់នៅទេនៅពេលដែល ជីវិតជួបទុក្ខខ្លាំងពេក ដឹងហើយថាជីវិតជាទុក្ខគឺពិតជាមិនអាចគេចវេស នឹងជៀសផុតបានឡើយ ក៏ប៉ុន្តែនៅតែទទួលយកមិនបាន ទេធម្មជាតិនេះពិតជាសាហាវព្រៃផ្សៃណាស់ ខ្ញុំសែនឈឺចាប់ខ្លោចផ្សារណាស់ចំពោះរឿងរ៉ាវដែលកើតឡើងចំពោះជីវិតនេះណាស់ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ពិបាកស្ទើរតែស្ទះទ្រូងធ្លាយ

ទៅហើយ មិនមែនមានតែរឿងប៉ុននេះទេនៅមានទុក្ខផ្សេងទៀតដែលកើតឡើងចំពោះខ្ញុំដែលធ្វើអោយទឹកភ្នែកខ្ញុំស្រក់មិនឈប់ឈរ ខ្ញុំជាមនុស្សស្មោះត្រង់នឹងគេណាស់ ស្មោះរហូតដល់គេធ្វើបាបចិត្តខ្ញុំ គេធុញទ្រាន់ខ្ញុំ តែខ្ញុំមិនដែលសូម្បីតែគិតថាមានចិត្តងាករេ រឺក្បត់គេឡើយ តែភាពស្មោះត្រង់របស់ខ្ញុំបែជាបប្រែក្លាយទៅជាភាពល្ងង់ខ្លៅសំរាប់គេទៅវិញ ភាពស្មោះត្រង់របស់ខ្ញុំ នឹងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើវាគ្មានតំលៃអោយគេមើលឃើញទេ ខ្ញុំសសេរបណ្តើរទឹកភ្នែកខ្ញុំហូររមាលធ្លាក់ចុះមកបណ្តើរ

មិនដឹងជានិយាយប្រាប់អ្នកណាទេព្រោះ រឿងខ្លះមិនអាចបងស្រាយអោយគេឯងដឹងលឺបាន ព្រោះវាពិតជាគួរអោយខ្មាស់គេណាស់ ស្រណោះខ្លួនណាស់ អាណិតខ្លួនណាស់ នឹកឡើង ខ្មាស់ខ្លួនចង់ពួនអោយក្ស័យ លាភពផែនដីទើបផុតវិបត្តិ។ ចុងបញ្ចប់ខ្ញុំសូមអោយបងស្រីទៅអោយបានសុខ បងទៅបានសុខហើយ បើមានជាតិក្រោយសូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត ហើយ ក៏សូមអោយបងប្រុស នឹងក្មួយសំលាញ់ចិត្តដែលរងរបួសធ្ងន់ធ្ងរឆាប់ជាសះស្បើយឆាប់ៗផង។ប្រភព៖ហ្វេសបុក