មានសង្ឃឹមហើយ ប្រទេសចិនបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ របស់ប្រទេសចិន នឹងចេញក្នុងខែកញ្ញា ឆាប់ៗនេះហើយ

295

ប្រទេស ចិន ប្រិយមិត្តយល់យ៉ាងណាដែល ? តើនេះពិតជារឿងួរអោយត្រេក អរ ខ្លាំងណាស់ព្រោះប្រទេស ចិន បានរកឃើញថ្មាំវ៉ាក់សាំង កូវីដ ហើយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មន្ដ្រីសុខាភិបាលជាន់ខ្ពស់មួយរូបរបស់ចិន បានអះអាងថា​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងគេរបស់ប្រទេសចិនអាចនឹងរួចរាល់សម្រាប់ប្រើប្រាស់ជាសាធារណៈនាដើមឆ្នាំក្រាយ ប៉ុន្ដែវ៉ាក់សាំងមួយប្រភេទទៀតអាចនឹងប្រើបាននាខែកញ្ញាខាងមុខនេះ។ នេះបើតាមការដកស្រង់ពីសារ

ព័ត៌មានអន្ដរជាតិ New York Post ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកវេជ្ជបណ្ឌិត Gao Fu ដែលជាប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងបានមានប្រសាសន៍ថា វ៉ាក់សាំងដែលទើបបង្កើតថ្មីនេះ អាចនឹងរួចរាល់ប្រសិនបើជំងឺកូវីដ-១៩ ផ្ទុះឡើងជាលើកទីពីរនាខែកញ្ញាខាងមុខ​។ ហើយបច្ចុប្បន្ន វ៉ាក់សាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលទីពីរ ឬទីបីនៃការសាកល្បង ដែលនឹងអាចដាក់ឱ្យប្រើប្រាស់សម្រាប់បុគ្គលិកពេទ្យ មុនប្រជាជនទូទៅ គួឲ្យដឹងដែរថា ស្រប

ពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាតត្បាតជាសកល ​ក្រុមហ៊ុនផលិតឱសថ និងអ្នកស្រាវជ្រាវជាច្រើនជុំវិញពិភពលោក បានកំពុងប្រកួតប្រជែងគ្នា ដើម្បីស្វែងរកថ្នាំព្យាបាល តួយ៉ាងកន្លងទៅថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Jenner នៃសកលវិទ្យាល័យ Oxford ទើបសាកល្បងវ៉ាក់សាំងរបស់ខ្លួនដល់អ្នកស្ម័គ្រចិត្ដជាង ៨០០ នាក់ ដែលវ៉ាក់សាំងនេះបានបង្កើតឡើងដោយប្រើពេលតិចជាង ៣ ខែប៉ុណ្ណោះ៕ បងប្អូនយល់យ៉ាងណាដែល