អាយុគ្រាន់តែជាតួលេខ ពិធីការិនី ពេជ្រ ផាន្នីដេត លេងស្ទាយមិនចាញ់គូស្នេហ៍វ័យក្មេងនោះទេ ទោះមានចៅ ក៏ដោយ

370

ប្រិយមិត្តច្បាស់ជាបានជ្រាបច្បាស់ហើយថាមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតពិធីការិនី អ្នកនាង ពេជ្រ ផាន្នីដេត មានការតុបតែងខ្លួនស្រស់ស្អាត និង សិចស៊ី មើលទៅកាន់តែក្មេងបន្ទាប់ពីអ្នកនាងបានមករស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី គេចាំបានថា ពេជ្រ ផាន្នីដេត ក៏ជាអ្នកអានព័ត៌មានដែលមានឈ្មោះបោះសំឡេងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន

ប៉ុន្តែក្រោយពីអ្នកនាងបានរៀបការ ជាមួយស្វាមីជាអ្នករស់នៅអាមេរិកមកអ្នកនាងក៏បានចេញមករស់នៅទីនេះវិញកាលពីជាងមួយឆ្នាំមុន អ្វីដែលចាប់អារម្មណ៍តាមរយៈរូបភាពជាច្រើនដែលអ្នកនាង បង្ហោះនៅក្នុងគេហទំព័រសង្គម គេសម្គាល់ឃើញថាសម្រស់របស់ ពេជ្រ ផាន្នីដេត

ពិតជាស្អាតប្លែកជាងមុនហើយស្ទីលនៃការតែងខ្លួនក៏ឡូយមិនធម្មតាដែរមានការលើកឡើងថាមាន កូនធំទន្ទឹមខ្លួន និង មានដល់ទៅចៅហើយ តែសម្រស់ និង ស្ទីលនៃការតែងខ្លួន
របស់អតីតអ្នកអានព័ត៌មានរូបនេះពិតជាទាក់ទាញមិនធម្មតា មើលទៅក្មេង និង ស្រស់ស្រាយជាងកាលរស់នៅក្នុងស្រុកទៀត