នោះៗ! ប្រជាពលរដ្ឋឥណ្ឌូនេសុីជាច្រើនរាប់រយនាក់ នាំគ្នាធ្វើពិធីអធិស្ឋានខណះដែលប្រទេសខ្លួនមានអ្នកឆ្លងវីរុស​កូវីដ ១៩ ច្រើនជាគេនៅអាសុី

243

ឥណ្ឌូនេស៊ី ៖ ពលរដ្ឋមួយចំនួនធំ នៅប្រទេសឥណ្ឌូនេស៊ី ហាក់ព្រងើយកន្ដើយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាក្នុងចំនួនច្រើន ដើម្បីបង្ការការរាលដាលនៃជំងឺ COVID-19 ខណៈប្រទេសនេះ មានករណីឆ្លងច្រើនជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ Daily Mail ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។កាលពីថ្ងៃសុក្រម្សិលមិញនេះ មានមនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើពិធីអធិស្ឋាននៅឯវិហារអុីស្លាមមួយ ក្នុងទីក្រុង Lhokseumawe ខេត្ដ Aceh ភាគខាងជើងកោះស៊ូម៉ាត្រា។

នៅក្នុងពិធីនោះដែរ ប្រជាជនម៉ូស្លីមទាំងអស់ ត្រូវគេមើលឃើញថា បានឈរជិតគ្នាបំផុត មុនលុតជង្គង់ចុះដើម្បីអធិស្ឋាន ហើយមានមនុស្សតិចណាស់ ដែលបានពាក់ម៉ាស់ ទោះបីជំងឺ COVID-19 កំពុងរីករាលដាលខ្លាំងយ៉ាងណាក្ដី។គួរឲ្យដឹងដែរថា នៅថ្ងៃដដែលនោះ មន្ដ្រីសុខាភិបាលរបស់ឥណ្ឌូនេស៊ីបានរាយការណ៍ថា ករណីឆ្លងថ្មីចំនួន ៤០៧ ត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៥,៩២៣ករណី ក្នុងនោះ មនុស្សចំនួន ៤២០នាក់ បានស្លាប់

ខណៈមនុស្សប្រមាណ ៤២,០០០នាក់ផ្សេងទៀត កំពុងធ្វើតេស្ដ។សូមជម្រាបថា ការផ្ទុះឡើងនៃជំងឺរាតត្បាតជាសកលនេះ បានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច ដែលបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះ ខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕ប្រភព៖ហ្វេសប៊ុក