អបអរសាទរ! អរគុណដល់ការលះបង់របស់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ថ្ងៃនេះកម្ពុជាព្យាបាលអ្នកជំងឺ កូវីដ ១៩ ជាសះស្បើយបន្ថែម ៥ នាក់សរុបទាំងអស់ចំនួន

476

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩នៅកម្ពុជា បានជាសះស្បើយថ្មីចំនួន៥នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់ ហើយពិសេសបំផុតនោះ ពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

-សរុបអ្នកឆ្លងជំងឺនេះនៅកម្ពុជាមានចំនួន១២២នាក់
-អ្នកព្យាបាលជាសះស្បើយចំនួន១០៣នាក់,
-អ្នកកំពុងស្ថិតនៅព្យាបាលចំនួន១៩នាក់
-អ្នកស្លា ប់គ្មាន ៕ប្រភព៖ហ្វេសប៊ុក