ញាក់សាច់! បងប្រុសម្នាក់ត្រូវបានបាត់រថយន្តម្ដងដល់ទៅ ៣ ដោយសុទ្ធតែរថយន្តស៊េរីទំនើបតម្លៃកប់ពពក ហើយប្រសិនជាបងប្អូនណាម្នាក់ទទួលទិញរថយន្តនេះនិងត្រូវ

337

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ លី ហាំងសេង បានប្រកាសស្វែងរករថយន្ដរបស់គាត់ ដែលបានបាត់ចំនួនរហូតទៅដល់ ៣គ្រឿងឯណោះ ហើយរថយន្ដទាំងអស់នោះ ត្រូវបានគេលួចយកចេញពីគេហដ្ឋានផ្ទាល់របស់គាត់ តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០មកម្លេះ ដោយមកដល់ពេលនេះ មិនទាន់ទទួលបានដំណឹងនូវឡើយនោះទេ។ក្នុងនោះដែរ បងប្រុសខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទ លី ហាំងសេង សូមប្រកាស និងជូនដំណឹង

ដល់បងប្អូនសាធារណជនទាំងអស់អោយបានជ្រាបថា៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ខ្ញុំបាទបានបាត់ឡាន ពីផ្ទះខ្ញុំបាទផ្ទាល់ ដែរមានភិនភាគ ដូចខាងក្រោម៖1- ឡានម៉ាក LEXUS LX450D ពាក់ស្លាកលេខ ភ្នំពេញ 2AS-2121 ពណ៍ប្រផេះ សេរីឆ្នាំ២០១៦ លេខម៉ាស៊ីន: 1VD0336779 លេខតួ៖ JTJCV00W904003147។ 2- ឡានម៉ាក Ford Ranger Pick Up ពាក់ស្លាកលេខ សៀមរាប 2D-0999 ពណ៍ស សេរីឆ្នាំ2019 លេចម៉ាស៊ីន:

P5AT270834 លេខតួ៖MNCUMFF50KW905451។ 3- ឡាន ម៉ាក High Lander ពាក់ស្លាកលេខ ភ្នំពេញ 2AX-1050 ពណ៍ក្រហម សេរីឆ្នាំ2004។ បញ្ជាក់៖ ខ្ញុំបាទបានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់រួចហើយ ប្រសិនបើបងប្អូនបានឃើញ សូមជូនដំណឹងមកខ្ញុំផង ឬប្រសិនបងប្អូនទទួលទិញ អាចនឹងប្រឈមមុខផ្លូវច្បាប់”។ប្រភព៖ហ្វេសប៊ុក