កម្ពុជាអស់បារម្ភទៀតហើយ! ក្រុមហ៊ុនចិនមួយអាចផលិតម៉ាសអាចផលិតម៉ាស់បានចំនួន ៥០ មុឺនម៉ាសក្នុង ១ ថ្ងៃជាពិសេសមានគុណភាពល្អទៀត

388

ភ្នំពេញ ៖ ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានប្រាប់នូវដំណឹងល្អមួយថា “កម្ពុជាអស់បារម្ភរឿងខ្វះម៉ាសទៀតហើយ មានក្រុមហ៊ុនចិន១ អាចផលិតម៉ាសសម្រាប់គ្រូពេទ្យដែលក្នុង ១ថ្ងៃ អាចផលិតម៉ាស់បានចំនួន ៥០មុឺនម៉ាសថ្លែងក្នុងឱកាសចុះពិនិត្យការផលិតម៉ាសរបស់ក្រុមហ៊ុនចិនដែលមានទីតាំងនៅផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំេពញនៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុននេះមានម៉ាសុីនផលិតម៉ាសបានក្នុង១ថ្ងៃអាចផលិតម៉ាសសម្រាប់ផ្គត់ផ្គង់ដល់គ្រូពេទ្យបាន៥០មុឺនម៉ាស ។

ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ម៉ាសនេះមិនមែនសម្រាប់ពាក់រហូតទេគឺពាក់តែ១ដងត្រូវបោះចោលហើយ តែផលិតផលនេះគឺមានគុណភាពល្អដែលនេះ គឺជាការសម្រាលបន្ទុកការនាំចូលម៉ាសពីក្រៅប្រទេស។ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា ក្រុមហ៊ុនចិននេះក្នុង១ថ្ងៃអាចផលិតម៉ាសបានទាំងមនុស្សចាស់ និង កូនក្មេង ចំនួន៥០មុឺនម៉ាស

ដូចច្នេះប្រជាជនកម្ពុជាយើងដែលមានអាយុលើសពី១ឆ្នាំ មានប្រហែលជា១៥លាននាក់ ហើយសង្ឃឹមថាក្រុមហ៊ុននេះអាចមានលទ្ធភាពផលិតម៉ាសគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការបាន។ប្រភព៖ហ្វេសប៊ុក