ក្ដៅៗ! លោក កែវ វាសនា សម្រេចចិត្តរំសាយពិធីឡើងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃតម្លៃ៨០ម៉ឺនដុល្លាររបស់ខ្លួនសិន ដោយសារតែរឿងមួយនេះ

384

ភ្នំពេញ ៖ ជីវិតរបស់តារាចម្រៀងប្រុសសដ៏មានប្រជាប្រិយភាព លោកកែវ វាសនា កាន់តែស៊ីវិល័យខ្លាំងឡើង រីឯជីវិតគ្រួសារក៏កាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំង។បើតាមគម្រោងតារាចម្រៀង កែវ វាសនា មានបំណងឡើងផ្ទះវីឡាថ្មីរបស់ខ្លួននៅមុនអំឡុង ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះយ៉ាងអធិកអធម តែគួរឱ្យស្តាយលោកត្រូវរំសាយពិធីនេះ ដោយសារវីរុសកូវីដ ១៩ កំពុងរាតត្បាត។ដោយសារតែការខិតខំប្រឹងប្រែង ជាមួយនឹងគ្រួសារលោកក៏មានជីវិតល្អ រស់នៅទ្រនំធំស្កឹមស្កៃ និងឡានដូរគ្រប់ស៊េរីថ្មីៗតែម្តង ដោយឡែក ផ្ទះថ្មី

របស់តារាចម្រៀង កែវ វាសនា គេនៅចាំថាទិញក្នុងតម្លៃ៨០ម៉ឺនដុល្លារ យ៉ាងធំខ្លាំងគួរឲ្យចង់រស់នៅ។បើតាមគម្រោង ក្រោយសាងសង់រួចរាល់ កែវ វាសនា មានបំណងនឹងរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដោយមានការអញ្ជើញមិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន ប៉ុន្តែគួរឱ្យស្តាយពេលនេះគម្រោងរបស់លោកត្រូវបានផ្អាកដោយ សារសព្វថ្ងៃវីរុសកូវីដ ១៩ កំពុងរាលដាលបែបនេះ។

កែវ វាសនា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យទាំងការងារសិល្បៈ ជំនួញ និងជីវិតស្នេហា ពេលនេះលោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិង កូនប្រុសស្រីទាំងពីរយ៉ាងមានសុភមង្គលក្នុងជីវ ភាពហ៊ឺហានិងហាយសូរជាខ្លាំង៕ប្រភព៖ហ្វេសប៊ុក