ក្ដៅៗ! សន្តិសុខបម្រើការនៅធនាគារពាណិជ្ជ PPC Bank ម្នាក់ត្រូវបានជ នដៃដ ល់ ចា ក់ស ម្លា ប់ ពេលនេះស្គាល់មុខមាត់ជនបង្កហើយ (មានវីដេអូ)

561

ភ្នំពេញ ៖ បុរសសន្តិសុខឯកជនម្នាក់បានស្លាប់១រំពេច ខណៈត្រូវជនសង្ស័យ ជា ឃា ត ក មិនស្គាល់អត្តសញ្ញាណ បានមកចា ក់ស ម្ លាប់នៅមុខធនាគារ ភ្នំពេញពាណិជ្ជ PPCBank កន្លែងជនរងគ្រោះធ្វើការ ហើយធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ ស្រមោលបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៦និង០០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមរយៈកាមេរ៉ាសុវត្ថិភាព គឺ បានបង្ហាញមុខជនដៃដល់ដែលបានចា ក់ស ម្លា ប់សន្តិសុខម្នាក់ នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ។សមត្ថកិច្ច អះអាងថា សពមានឈ្មោះ ប៊ុន សុខចំរើន ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរសន្ដិសុខឯកជន

ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រពន្ធនិងកូនៗចំនួន៦នាក់ ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះគឺជាសន្តិសុខឯកជន ដែលមកធ្វើការនៅធនាគារនៅកន្លែងកើតហេតុទើបតែបានជាង១ខែ និង តែងតែឃើញមានមិត្តភក្តិ ឧស្សាហ៍មកលេង និងផឹកស៊ី ដល់យប់ជ្រៅ ។លុះមកដល់ព្រឹកកើតហេតុ ក៏ស្រាប់តែផ្អើលឆោឡោឡើង នៅខាងមុខធនាគារ និង

បានឃើញជនរងគ្រោះដេកស្លា ប់ក្នុងថ្លុកឈាម ថែមទាំងមានស្នា មកាំបិ ត ចា ក់ចំដើមទ្រូងតែម្តង ។ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ថាជា ករណីអ្វីនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តសិន ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យបានយកសពទៅធ្វើកោសល្យវិច័យនៅវត្តស្ទឹងមានជ័យនិងប្រគល់ស ពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប្រភព៖ហ្វេសប៊ុក