ពុទ្ធោ! គ្រាន់តែរយះពេល ២៤ ម៉ោងសោះប្រជាជនអ៊ីតាលីស្លា ប់ដោយសារមេរោគ COVID 19 រហូតដល់ទៅ

498

អ៊ីតាលី ៖ ​កាលពីថ្ងៃ​ពុធម្សិលមិញនេះ ប្រទេសអ៊ីតាលីបានរាយការណ៍ថា ​ មនុស្សយ៉ាងហោចណាស់ ៤៧៥ នាក់បានស្លាប់ដោយ​សារកូវីត-១៩ ដែល​នេះគឺជាតួលេខខ្ពស់បំផុត បើគិតត្រឹម​រយៈពេលមួយថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន straitstimes ។
អ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងរ៉ូមរហូតមកដល់ពេលនេះ ចំនួនអ្នកស្លា ប់សរុបនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់ ២,៩៧៨ នាក់​ ខណៈ​ចំនួន​អ្នកឆ្លងបានកើន​ដល់​ ៣៥,៧១៣ នាក់។មឈូសត្រូវបានគេដាក់ចូលទៅក្នុងទីបញ្ចុះសពរបស់មន្ទីរពេទ្យ Ponte San Pietro ក្នុង​ទីក្រុង Bergamoប្រធានវិទ្យាស្ថានសុខភាពជាតិរបស់ប្រទេសអ៊ីតាលីលោក Silvio Brusaferro

បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិថា៖
រឿងដែលសំខាន់នៅពេលនេះ គឺ​យើងទាំងអស់គ្នាត្រូវចូលរួមចាត់វិធានការណ៍ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ហើយវាអាចនឹងចំណាយពេលច្រើនថ្ងៃ មុនពេលយើងអាចឃើញ​លទ្ធផល។បុគ្គលិកនៅមន្ទីរពេទ្យ Ponte San Pietro កំពុងរៀបមឈូសដាក់អ្នកដែលស្លាប់បាត់បង់ជីវិតគួរជម្រាបផងដែរថា ​​ខណៈពេលដែលជំងឺកូវីដ-១៩

បានរាតត្បាតការតែខ្លាំងឡើងៗ អាជ្ញាធររបស់ប្រទេសអ៊ីតាលីក៏បានចាត់វិធានការណ៍យ៉ាងតឹងរឹង ​ដោយហាមឃាត់មិនឱ្យមានការជួបជុំនៅតាមទី​សាធារណៈ​​ ​ចំណែកសាលារៀន ​កន្លែង​ហាត់ប្រាណ ​ហាង​ ​រោងកុន​ និងទីកន្លែងកម្សាន្តផ្សេងៗ​ត្រូវ​បាន​បិទចោល។ លើសពីនេះទៀត អាជ្ញាធរក៏បានហាមឃាត់មិនឱ្យមានរៀបចំ​ពិធី​មង្គលការ​ និង​ពិធី​បុណ្យ​សព​​​​ឡើយ៕ប្រភព៖ហ្វេសប៊ុក