នោះៗ! កុំថាប្រជាពលរដ្ឋសាមញ្ញ សូម្បីតែតារាល្បីៗទាំងនេះក៏រអ៊ូថាគ្មានការងារធ្វើគ្មានប្រាក់ចំណូលដោយសារតែ

242

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩។ ការសម្រេចឱ្យបិទខារ៉ាអូខេ (KTV) និងរោងភាពយន្តទូទាំងប្រទេសនេះ បានធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។បន្ទាប់​ពី​មាន​ការប្រកាស​

រប​ស់​ក្រសួងសុខាភិបាល​នេះ​ដែរ​ ភ្លាមៗ​នោះ គេ​សង្កេតឃើញ​មាន​ម្ចាស់​រៀបចំ​កម្មវិធី​មួយចំនួន​ បានសម្រេច​ផ្អាក​ក្នុង​ការ​ប្រគុំតន្ត្រី​ ខណៈ​ដែល​មាន​តារា​ចម្រៀង​ប្រុស​-​ស្រី​មួយចំនួន​ត្រូវបាន​ម្ចាស់​កម្មវិធី​ទាក់ទង​ទៅ​ដើម្បី​សូម​​​​​ពន្យារពេល​ឬ​លុបចោល​ផង​ដែរ។​ យ៉ាង​ណា​មិញ​ នៅថ្ងៃ​នេះ​ដែរ​ នាយ​ ពែកមី​ ក៏បាន​មានការ​លេីកឡេីង​ថា៖«កម្មវិធីខនសឺត​ ត្រូវបានលុបចោលអស់ហេីយ​ តោះយេីងទៅស្រុកជីកក្តាម​»។ ចំណែក​ឯ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ វិញ​ ក៏បាន​មានការ​

លេីកឡេីង​ផងដែរ​ថា៖«អស់ ៧ រោងបាត់ហើយខ្ញុំ ប្រហែលនៅបាត់រោងបន្តបន្ទាប់ទៀតតាមមើលទៅ (កូរ៉ូណាប្រហាឆ្នាំងបាយ)»។ ងាកមកមេីលពី​នាយ​ ចឺម​ វិញ​ ក៏បានមានការ​ត្អូញត្អែរ​ថា​៖«កម្មវិធី​ប្រគំ​តន្ត្រី​មួយចំនួន​ដែល​​បានទទួល​នា​កន្លងមក​នោះ​ ​ពេលនេះ​ត្រូវបាន​បាត់បង់​ជា​បន្តបន្ទាប់​ ​ខណៈដែល​អ្នក​រៀបចំ​កម្មវិធី​បានសម្រេច​សុំ​ផ្អាក​មួយរយៈ​ ​ឬក៏​លើក​ពេល​រហូត​ជំងឺ​កូ​វីដ​១៩​បាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ»​។​ប្រភព៖ហ្វេសប៊ុក