ក្ដៅៗ! សម្ដេចតេជោ ហ៊ុន សែន ប្រកាសហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលមកកម្ពុជានោះទេ លុះត្រាតែ

183

ភ្នំពេញ ៖ កម្ពុជាហាមឃាត់ពលរដ្ឋវៀតណាមមិនអោយឆ្លងចូលមកកម្ពុជានោះទេ ចាប់ពីម៉ោង ០០ ថ្ងៃទី ២០ ខែមីនា។សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន បានដាក់​បទបញ្ជារដូច្នេះនៅក្នុងសារជាសម្លេងដែលបានផ្ញើរជូនអាជ្ញាធរខ្មែរ​ជាប់ព្រំដែនខ្មែរ វៀតណាម។ ជាមួយគ្នានេះ​ សម្តេចតេជោស្នើសុំយកពលរដ្ឋខ្មែរដែលត្រូវឃាត់ទុក១៤ថ្ងៃនោះ មកកម្ពុជាវិញ។ការសម្រេចនេះបានធ្វើឡើងក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជា

ដោយពុំបានជូនដំណឹងមកកម្ពុជាជាមុននោះទេ។នេះមិនមែនជាគោលការណ៍បដិការនោះទេ ហើយក៍មិនមែនជាការសងសឹកនោះដែរ គឺកម្ពុជាមានហេតុផលនឹងធ្វើដូច្នេះ។សម្តេចតេជោបានបញ្ជាក់ថា ការលើកលែងបំរាមនេះ​ លុះត្រាណាតែភាគីវៀតណាម​ លេីក​លែង​ជាមុន​ ទើបកម្ពុជាអាចបើកឡើងវិញបាន។ក្នុងមួយថ្ងៃមានពលរដ្ឋវៀតណាមចូលមកកម្ពុជាចំនួន ប្រមាណជា៣០០នាក់

តែពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាមវិញគឺតិចណាស់។ជាមួយគ្នានេះ សម្តេចតេជោក៍បានប្រាប់ទៅអាជ្ញាធរខេត្តតាមព្រំដែន អោយដាក់សំណើសុំយកពលរដ្ឋខ្មែរទាំងអស់ដែលវៀតណាមបានដាក់អោយនៅ ដាច់ដោយឡែកចំនួន១៤ថ្ងៃនោះ អោយប្រគល់ពលរដ្ឋខ្មែរមកកម្ពុជាវិញ ។ប្រភព៖ហ្វេសប៊ុក