នោះៗ! សមត្ថកិច្ចចុះចាប់ ឪសថស្ថានមួយកន្លែងដាក់លក់អាល់កុលក្លែងក្លាយដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាជន

163

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ បានប្រកាសនៅល្ងាចថ្ងៃនេះថា បច្ចុប្បន្ននេះ មានឱសថស្ថាន ឱសថស្ថានរងមួយចំនួន បានទិញអាល់កុលមកលក់ ដោយពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារ ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលជាចាំបាច់

ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួន មានការលាយសារធាតុមេតាណុលជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀត ពុំមានសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលតែប៉ុណ្ណោះ។ជាក់ស្ដែង​​​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ban Chork បាន​បង្ហោះ​

ពី​ទិដ្ឋភាព​ដែល​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចុះទៅ​ត្រូវ​ពិនិត្យ​ឱសថ​ស្ថាន​មួយ​ចំនួន​ និង​បានមាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«មានប៉ុណ្ណឹងហើយនៅលក់របស់ក្លែងក្លាយទៀតក្លាចហើយមនុស្សឆ្លៀតឳកាសនិយម(ចាប់អាកុលក្លែងក្លាយច្រើនដាក់លក់នៅឪសថស្ថាននៅក្បែរផ្សារអូឡាំពិច)»។ប្រភព៖ហ្វេសប៊ុក