អាណិតម្ចាស់ការណាស់! រៀបមង្គលការម៉ោង ៨៖០៣ នាទីយប់ទៅហើយនៅតែគ្មានមនុស្សទៅសោះ ដោយសារតែ

159

កំពត ៖ នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ មង្គលការមួយកន្លែង ស្ថិតនៅក្នុងខេត្ដកំពត បានធ្វើឱ្យម្ចាស់រោងការ មានការខកចិត្ដជាខ្លាំង ក្រោយមិនសូវមានភ្លៀវកត្ដិយស មកអញ្ចើញចូលរួមនោះទេ ដែលជាហេតុធ្វើឱ្យសល់តុជាច្រើន។ ទាក់ទងចំពោះរឿងនេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Sovan Da

បានសរសេរប្រាប់ឱ្យដឹងថា៖“ម៉ោង៨៖០៣នាទីហើយ ហេតុអីគ្មានមនុស្សមកចឹង តើមានលុយឯណាអោយអកកេះ សំអាង ចុងភៅទៅ អ្នកណាយល់អារម្មណ៍មួយនេះ មួយជាតិការម្តង បែរជាអត់មានមនុស្សមកចូលរួមចឹង ១០០តុ មកមិនបាន៥តុផង សង្ឃឹមអីទៀត អាពាពិពាហ៍កំសត់ ភូមិដំណាក់ត្រាច ឃុំកន្តោល ស្រុកទឹកឈូ ខេត្តកំពត”។ប្រភព៖ហ្វេសប៊ុក