ស៊ែរបន្ទាន់! ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសថាការប្រើប្រាស់អាល់កុលលាង ដែលគ្មានស្តង់ដារ គ្មានស្លាកសញ្ញាច្បាស់លាស់វាអាចបណ្ដាលអោយ

299

ភ្នំពេញ ៖ នាពេលបច្ចុប្បន្នមានបងប្អូនជាច្រើនបាននាំគ្នាទិញ អាល់កុលសម្រាប់ទុកលាងដៃ ដើម្បីទប់ស្កាត់ វីរុសកូវីដ​១៩ ដែលកំពុងតែរាតត្បាត ពេញសកលលោក។​​ដោយមើលឃើញពីក្តីបារម្ភ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានចេញសេក្តីណែនាំ កុំឲ្យប្រជាពលរដ្ឋ ប្រើប្រាស់លផលិតផលអាល់កុលដែលគ្មានស្លាកសញ្ញា និងមិនមានបញ្ជាក់ពីប្រភពច្បាស់លាស់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ស្បែក និងប៉ះពាល់ដល់សុខភាព។នៅក្នុងសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ឲ្យបានជ្រាបថា ៖ ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋ​ ទាំងអស់កំពុងតែត្រូវការចាំបាច់

ផលិតផលអាល់កុលប្រើប្រាស់សម្រាប់លាងសំអាតដៃ ដើម្បីសម្លា ប់មេរោគ ពិសេសវីរុសកូរ៉ូណាថ្មី (Covid -19) យើងសង្កេតឃើញថា មានអាជីវកម្មមួយចំនួនបានលួចនាំចូល និងចែកចាយ នូវផលិតផល អាល់កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់។ តាមរយៈការធ្វើអង្កេតរបស់មន្រ្តីជំនាញ និងយោងលទ្ធផលវិភាគរបស់មន្ទូីរពិសោធន៍ អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញថា អាល់កុលដែលបាននិងកំពុងចរាចរលើទីផ្សារ ទាំងនោះភាគច្រើនគឺមិនមែន ជាប្រភេទអាល់កុលធម្មតា (អេទីលអាល់កុល) ដែលមានមុខងារ ប្រើសម្រាប់គោលបំណងលាងសំអាតដៃ បង្ការការចម្លង មេរោគទេ

ប៉ុន្តែគឺជាសារធាតុមេតាណុល ដែលមានបរិមាណខ្ពស់រហូតដល់៨០ភាគរយ ។ ជាទូទៅ ការលាងសំអាតដៃដោយប្រើប្រាស់អាល់កុលដែលមាន កម្រិតមេតាណុលខ្ពស់ដូចដែលបានរកឃើញ ទាំងនេះ អាចជ្រាបចូលទៅក្នុងស្បែក​ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក។បន្ថែមលើសពីនេះ សារធាតុមេតាណុលនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនមានការយកទៅប្រើប្រាស់លាយជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ។ប្រភព៖ហ្វេសប៊ុក