ស៊ែរបន្តផង! សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា អោយផ្អា កយកលុយពីកម្មករ កម្មាការិនីព្រោះ

152414

ភ្នំពេញ​ ៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះ វី រុ ស ផ្លូវដ ង្ហើ ម ថ្មី កូ រ៉ូ ណា បាននឹងកំពុង ឆ្ល ង ទៅកាន់មនុស្សជាច្រើននាក់ នៅតាម បណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន។ ជាមួយគ្នានេះដែរ វី រុ ស កូ រ៉ូ ណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិន រង ផល ប៉ះ ពាល់ មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដោះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាល វី រុ ស ដ៏កា ច សា ហា វ មួយនេះ។

យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាកដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។ទាក់ទងចំពោះរឿងខាងលើនេះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥

និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ត្រូវផ្អាកការយកថ្លៃប្រើប្រាស់ពីកម្មករនិយោជិត ដែលត្រូវម្ចាស់រោងចក្រ សហគ្រាសព្យួរការងារ ដើម្បីអនុគ្រោះដល់ពួកគេក្នុងដំណាក់កាលជួបការលំបាកនេះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា៖”ខ្ញុំស្នើឱ្យអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះកម្មករត្រូវគេព្យួរការងារ អញ្ចឹងទេ គ្នាត្រូវការលុយបង់ថ្លៃទឹក ថ្លៃភ្លើង អញ្ចឹងអាចផ្ដល់ការយោគយល់ឱ្យជំពាក់សិន”។ សម្ដេចតេជោ បានមានប្រសាសន៏ទៀតថា៖”ទន្ទឹមនឹងការយោគយល់នេះ មិនមែនធ្វើឡើងសម្រាប់កម្មករទូទៅនោះទេ គឺអនុគ្រោះតែកម្មករទាំងឡាយណាដែលត្រូវគេព្យួរការងារប៉ុណ្ណោះ”។ នេះបើតាមការដកស្រង់ចេញពី អង្គភាពសារព័ត៍មាន Fresh News។ប្រភព៖ហ្វេសប៊ុក