អីយ៉ាស! រកមុខយូរហើយពេលនេះបានស្គាល់មុខមាត់ពិតម្ចាស់ឈ្មោះ «រស់ យ៉ាងស្រួល» តាមពិតគឺជាក្មេងប្រុសម្នាក់នេះសោះ…

153

កាលមួយរយៈពេលមុន នៅលើហ្វេសប៊ុក មានការចែករំលែកនូវបញ្ជីឈ្មោះពិតប្លែកៗ នៅពេលដែលបានដឹងឮហើយ ច្បាស់ណាស់ថាមានអារម្មណ៍ប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះ មានឈ្មោះរបស់ប្អូនប្រុសម្នាក់ ដែលទាក់ទាញឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុក ស៊ែរចែកចាយបន្ដគ្នាយ៉ាងព្រោងព្រាត ដោយហេតុថារូបគេមានឈ្មោះពិតថា «រស់ យ៉ាងស្រួល» ប៉ុន្ដែគ្រានោះ គេមិនទាន់បានដឹងអូនតូចដែលមានឈ្មោះដ៏គួរឱ្យស្រឡាញ់នេះ

មានមុខមាត់ពិតបែបណានោះឡើយ។យ៉ាងណាមិញ ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកមានឈ្មោះថា Lee Hongshin បានបង្ហោះរូបថត ២ សន្លឹកបង្ហាញពីរូបរាងពិតរបស់អូនតូច «រស់ យ៉ាងស្រួល» និងបានសរសេរសារថា៖ «ជួបIdolតាមផ្លូវ» ទៀតផង។ បន្ទាប់ពីបង្ហោះសារ និង រូបភាពបែបនេះ មានបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុក រាប់ពាន់នាក់បានចែករំលែករូបភាពអូនតូចនេះផងដែរ ៕ប្រភព៖ហ្វេសប៊ុក