រកឯណាបានប្រពន្ធល្អបែបនេះ សុខចិត្តអោយប្ដីយកប្រពន្ធថែមមួយទៀតមករស់នៅផ្ទះជាមួយគ្នាយ៉ាងសន្តិភាពតែម្ដង

141

កាលីហ្វ័រញ៉ា ៖ នាយកផ្នែកទីផ្សារម្នាក់ឈ្មោះថាលោក ជីមមី វ័យ៣៥ឆ្នាំ និងដៃគូរបស់លោកមានឈ្មោះថា ឆាឆា វ័យ៣២ឆ្នាំ ត្រូវបានមិត្តភក្ដិវិទ្យាល័យណែនាំឲ្យស្គាល់គ្នានៅខែមេសា ឆ្នាំ២០០៩។ ទំនាក់ទំនងរបស់ពួកគេទាំងពីរមានភាពរឹងមាំកាន់តែខ្លាំងឡើងក្នុង​រយៈពេល៣ឆ្នាំ ហើយក្រោយមកទៀត ពួកគេក៏បានជួបនឹងនារីម្នាក់ឈ្មោះថា សាំមឺ នៅក្រុមហ៊ុនបណ្ដាញសង្គមមួយកន្លែង ដែលពួកគេទាំងបីធ្វើការជាមួយគ្នា។ លោក ជីមមី និងនាង ឆាឆា បានលង់ស្នេហ៍ទៅលើនាង សាំមឺ ហើយក៏សម្រេចចិត្តមានទំនាក់ទំនងស្នេហាត្រីកោណនៅក្នុងខែធ្នូ ឆ្នាំ២០១២។ស្នេហាកាន់តែស៊ីជម្រៅទៅៗ

នៅពេលដែលនាង ឆាឆា និងនាង សាំមឺនិយាយអំពីការមានកូន និងព្រមរួមរស់ជាមួយគ្នា។ លោក ជីមមី ក៏បានលុតជង្គង់សុំនាងទាំងពីររៀបការ ចំនឹងថ្ងៃគំរប់ខួបស្នេហ៍លើកទី១០ជាមួយនឹងនាង ឆាឆា ក្នុងខែមេសា ឆ្នាំ២០១៩។ គម្រោងនៃពិធីអាពាហ៍ពិពាហ៍បានប្រើ​រយៈពេល៦ខែដើម្បីរៀបចំ និងប្រារព្ធធ្វើឡើងកាលពីខែធ្នូ

ឆ្នាំ២០១៩កន្លងទៅនេះ ដោយមិនស្របនឹងច្បាប់ឡើយ។ យ៉ាងណាមិញ អាពាហ៍ពិពាហ៍មួយនេះ គ្រួសាររបស់លោក ជីមមី មិនពេញចិត្តឡើយ និងគំរាមផ្ដាច់ទំនាក់ទំនងជាមួយលោកទៀតផង។បើទោះជាយ៉ាងណាក្ដី ពួកគេទាំងបីបានរៀបការជាមួយនឹងគ្នាដោយមានក្ដីសុខទៅហើយ ហើយនាង ឆាឆា​ និង នាង សាំមឺ ក៏បានបើកចិត្តទូលាយ ព្រមអនុញ្ញាតឲ្យប្ដីយកស្រីថ្មីបន្ថែមទៀតផងដែរ៕