ប្រុសស្អាតធ្វើអីក៏ស្អាត! លោក ចេន សមាជិកក្រុម Mustache ទោះបីជាលេងខ្លួនសាមញ្ញៗក៏មើលទៅសង្ហារខ្លាំងដែរ

102

ភ្នំពេញ ៖ ប្រិយមិត្តដែលនិយមស្តាប់បទចម្រៀងជាភាសាខ្មែរ ជឿថាប្រាកដជាស្គាល់ជាក់ជាមិនខាននូវតារាចម្រៀងដែលនៅក្នុងក្រុម Mustache Band លោកចេន ដែលបច្ចុប្បន្នលោកមិនត្រឹមតែជាតារាចម្រៀង តែលោកក៏ជាកីឡាករបាល់ទាត់នៅក្នុងក្រុមបឹងកេត ថែមទៀតផង។
ក្រៅពីទេពកោស្យទាំងនេះ គឺមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តារាប្រុសរូបនេះ គឹបានមួយចប់តែម្តង ដោយតារាប្រុសរូបនេះមានរូបរាងសង្ហា កម្ពស់ខ្ពស់ស្រឡះ តែម្តង ដែលអាចឆក់យកបេះដូងអ្នកគាំទ្រនារីៗជាច្រើន តាមរយៈរូបរាង និងសមត្ថភាពផ្សេងៗរបស់លោក។ដោយឡែកបើងាកទៅមើលរូបភាពជាច្រើនសន្លឹក

របស់តារាប្រុសរូបនេះ ត្រូវបានគេចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា ព្រោះឃើញថាទោះបីជាលោកតែងខ្លួនសាមញ្ញ ថតស្ទាយ៍ធម្មតាៗបែបណាក្តី ក៏លោកនៅតែសង្ហាធ្វើឲ្យហ្វេនសឹងលង់ស្រលាញ់គ្រប់គ្នា។គួរបញ្ជាក់ថា ចេន និងក្រុម​ Mustache ទាំងមូលបាននិពន្ធចម្រៀងដំបូងបំផុតដែលមានចំណងថា​ «ប្រុសម្នាក់នេះសំខាន់នៅពេលណា» ដែលជាបទនេះទទួលបានគាំទ្រច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់យុវវ័យ៕ប្រភព៖ហ្វេសប៊ុក