រំភើបណាស់! ទីបំផុតលោក ឯកឧត្តម​ ហ៊ុន​ ជា បានទៅដល់កន្លែងរស់នៅនិងជួបផ្ទាល់ជាមួយនិងលោក បេន​​ ហើយដើម្បី…

150

ព្រះវិហារ ៖ កាលពី​ថ្ងៃទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ឯកឧត្តម​ ហ៊ុន​ ជា​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​ ស្ពានចូលផ្ទះលោក បេន ដែលមកពីសៀមរាប និងព្រះវិហារ​ ត្រូវ​គេដុតអស់ទាំងពីររួចមក​ បានមានក្តី​បារម្ភ​ជាខ្លាំង​​។ ជាមួយ​គ្នា​នេះ​ នៅថ្ងៃ​នោះដែរ​ ឯកឧត្តម​ ហ៊ុន​ ជា​​ ក៏បាន​មានប្រសាសន៍​​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖«សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារ​ បេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោក​ បេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល

និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ! រួមគ្នាឡើង​ ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!​ ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ»។ បន្ថែម​ទៀត​នោះ​ ឯកឧត្តម​​ ហ៊ុន​ ជា​ ក៏បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ លោកនឹងជួបជាមួយលោក​ បេន​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផងដែរ​។យ៉ាង​ណា​មិញ​ នាមុននេះ​បន្តិច​ បេីយោងតាម​រយៈ​ការ​បញ្ជាក់​ពី​លោក​ ផែង​ វណ្ណៈ​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ឲ្យដឹងថា​៖«លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ ក្មួយ​ប្រុស​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ បានទៅដល់គោលដៅដែល​លោក​ ​បេន​ រស់នៅហេីយ​ ដេីម្បី​

ចូលរួមចំណែកដោះស្រាយបញ្ហាលំបាកនានា​ ​ដែលលោក​ បេន​ជួបប្រទះ​។​ ប្រភព​ដដែល​ខាង​លើ​បាន​បន្ត​ទៀត​ថា​ ពេល​នេះលោក​ បេន​ លែងឯកោរទៀតហេីយ​ ក្រសួងបរិស្ថាន​ ក៏រួមចំណែកជួយសាងសង់ស្ពានចំនួន២​ទៀតជូនផងដែរ​»។​

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ លោក​ បេន​ ជាមួយ​ក្រុម​គ្រួសារ​បានមករស់នៅលេីទឹកដី​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មកហើយ​​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពួកគាត់កំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុងស្រុក​សង្គម​ថ្មី​ ​ខេត្តព្រះវិហារ​ ដេីម្បី​ចូល​រួម​អភិរក្ស​ដល់​សត្វ​ព្រៃ​ និងការពារព្រៃឈេី។ប្រភព៖ហ្វេសប៊ុក