នោះៗ! គិតថាខ្លួនឯងឆ្លងជំងឺ វីរុស កូរ៉ូណា ខំរត់ទៅពេទ្យព្យាបាលទាំងភ័យស្លន់ស្លោ លុះដឹងការពិតដាច់ផ្ងារព្រោះតែ…

206

ឥណ្ឌា ៖ សារព័ត៌មាន​ឥណ្ឌា Hindustan Times បាន​បញ្ជាក់ ថា បុរស​ជនជាតិ​ឥណ្ឌា វ័យ ៥០ ឆ្នាំ​ម្នាក់ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​គិតខ្លី​ ក្រោយ​ជឿជាក់​ថា រូបលោក​បាន​ឆ្លង​កូរូណានេះ​បើ​តាម​។ ហេតុការណ៍​មួយ​នេះ បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ​ក្នុង​ស្រុក Chittor នៃ​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា ។ បើ​តាម​សមាជិក​គ្រួសារ​នៃ​បុរស​ខាង​លើ បាន​បញ្ជាក់​ថា លោក K Balakrishna បាន​មាន​អការៈ​គ្រុន ផ្ដាសាយ ចាប់​តាំង​ពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ​មក​ម៉្លេះ ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​កូន​ប្រុស​របស់​លោក ដែល​មាន​ឈ្មោះ​ថា Balamurali បាន​បកស្រាយ​បន្ថែម​ថា ឪពុក​របស់​ខ្លួន​បាន​ទៅ​មន្ទីរពេទ្យ Sri Venka tesw ara Ramnarain Ruia នៅ​ថ្ងៃ​ទី ០៥ ខែ​កុម្ភៈ ។ ក្រោយ​ការ​ព្យាបាល បុរស​ខាង​លើ​ត្រូវ​បាន ក្រុម​គ្រូពេទ្យ​ប្រាប់​ឲ្យ​ពាក់​ម៉ាស់ ដើម្បី​ការពារ​កុំ​​ឲ្យ​ជំងឺ​ផ្ដាសាយ​របស់​លោក ​ឆ្លង​ទៅ​អ្នក​ដទៃ ។ប្រភព៖ហ្វេសប៊ុក