អីយ៉ាស! ស្ងាត់មួយរយះពេលនេះត្រឡប់មកវិញ អន្ទិត កក្កដា សុភ័ណ្ឌ ស្អាតជាងមុនដូចកូរ៉េ ឥឡូវ Cute ម្លេស

568

ភ្នំពេញ ៖ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវ មានរឿងដ៏ផ្ទុះ​ក​ក្រើកមួយ ដោយ ព្រះភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេចលាចាកសិក្ខាបទ (សឹក) នៅយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ កាលពីពេលកន្លងទៅនេះ។ក្រោយពីសឹក គេក៏បានឃើញ អន្ទិត កក្កដា

សុភ័ណ្ឌ ក៏នៅតែបន្ត កិច្ចការមនុស្សធម៌មិនដែលដាច់ឡើយ តាមទឹកចិត្តដែលខ្លួនមាន។ចំណែក ម្សិលមិញនេះ នាថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍សារជាថ្មី ក្រោយពីឃើញ អន្ទិតរូបនេះ បង្ហោះរូបថត២សន្លឹកជាមួយស្ទាយសក់ប្លែក គួរឲ្យទាក់ទាញ។ អន្ទិត កក្កដា សុភ័ណ្ឌ ក៏បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះឃេីញខ្ញុំស្អាតចឹងហាមមកលួច​ Crush ខ្ញុំណា”៕ប្រភព៖ហ្វេសប៊ុក