ហួសថ្លែង! អ្នកដំណើរពីនាក់លើយន្តហោះ រុំថង់ផ្លាស្ទិកពេញខ្លួនធ្វើអោយគេឆ្ងល់គ្រប់គ្នា លុះដឹងការពិតដាច់ផ្ងារ (មានវីដេអូ)

4214

អូស្ត្រាលី ៖ កាលពីថ្មីៗនេះ មានអ្នកដំណើរចំនួនពីនាក់ បានការពារខ្លួនពីការឆ្លងវីរុស Covid-19 ដោយយកថង់ផ្លាស្ទិករុំពេញខ្លួន ខណៈពេលកំពុងធ្វើការហោះហើរពីទីក្រុងស៊ីដនី ទៅកាន់កោះ Hamilton។យោងតាមវីដេអូឃ្លីបខ្លីមួយដែលថតឡើងដោយអ្នកដំណើរស្រីម្នាក់ បានបង្ហាញឲ្យឃើញថា

អ្នកដំណើរទាំងពីរនាក់នោះកំពុងអង្គុយបិទភ្នែកសម្រាកយ៉ាងស្ងាត់ស្ងៀម ដោយមានពាក់ម៉ាស់ ស្រោមដៃទាំងសងខាង និងរុំថង់ផ្លាស្ទិកពេញខ្លួន ពោលគឺពីក្បាលរហូតដល់ចុងជើង។ ជុំវិញវីដេអូខាងលើត្រូវបានយកបង្ហោះទៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនផងដែរ។គួរឲ្យដឹងដែរថា មកទល់ពេលនេះមានករណីអ្នកឆ្លងវីរុស Covid-19 ចំនួន១៥នាក់មកហើយ នៅក្នុងប្រទេសអូស្ត្រាលី៕ប្រភព៖ហ្វេសប៊ុក