គាំងតែម្ដង! មើលរូបភាពស្មានតែជាមិត្តភក្តិនិងគ្នា ដល់ដឹងការពិតដាច់ផ្ងារព្រោះតែអ្នកទាំង ២ ជា…

182

អាមេរិក ៖ ពីរនាក់ម្ដាយកូន រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន យល់ច្រឡំថាជាបងប្អូននឹងគ្នា ព្រោះតែសម្រស់ពួកគេទាំងពីរមើលទៅគឺស្ថិតក្នុងវ័យប្រហាក់ប្រហែលគ្នា។ ស្ត្រីជាម្ដាយមានឈ្មោះថា Joleen Diaz វ័យ៤៣ឆ្នាំ ហើយកូនស្រីវិញ មានឈ្មោះថា Meilani Parks វ័យ១៩ឆ្នាំ។សព្វថ្ងៃនេះ អ្នកស្រី Joleen ជាស្ត្រីម៉េម៉ាយ និងមានអាជីពជាគ្រូបង្រៀនថ្នាក់បឋម។ គាត់ក៏បានបង្ហើបឲ្យដឹងដែរថា គាត់ចាប់ផ្ដើមថែរក្សាស្បែក និងសម្រស់តាមបែបបុរាណតាំងពីអាយុ១២ឆ្នាំមកម៉្លេះ។ ការរស់នៅរបស់គាត់

គឺមានផាសុខភាពល្អ សម្រាកបានច្រើន និងបរិភោគអាហារណាដែលជំនួយទៅដល់សុខភាពប៉ុណ្ណោះ ហើយគាត់កម្រនឹងសេពគ្រឿងស្រវឹងណាស់។ បើទោះបីជាមានការបញ្ជាក់ពីទំនាក់ទំនងរវាងម្ដាយកូនទាំងពីរច្បាស់លាស់យ៉ាងណាក៏ដោយ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន នៅតែមិនជឿដដែល៕ប្រភព៖ហ្វេសប៊ុក