ក្តុកក្តួលណាស់! ទើបតែថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ម្សិលមិញសោះ ពេលនេះគូរស្នេហ៍មួយគូរត្រូវបែកបាក់គ្នាជារៀងរហូតគ្មានថ្ងៃត្រឡប់ព្រោះតែ…

277

កាលពីវេលាម៉ោង ១៖៣០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ មាន ក រ ណី គ្រោះ ថ្នាក់ ចរា ចរណ៍ មួយបានកើតឡើង ដោយបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាកTOYOTA Alpha ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-5573 បានជិះដេញបុ កម៉ូតូមួយគ្រឿងម៉ាក BEAT ពាក់ស្លាកលេខ 1HA-2009 បណ្តាលធ្វើឲ្យយុវជនម្នាក់ស្លា ប់ បាត់ បង់ ជីវិត និងម្នាក់ទៀតរងរ បួ ស ធ្ង ន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៏មួយនេះដែរ បានកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវឧញ៉ា ញ៉ឹក ជូឡុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងនោះដែរ បើយោងតាមរយៈសម្ដីតៃកុងឡាន ដែលជា ជន ប ង្ក បានប្រាប់ក្រុមអ្នកសារព័ត៍មាន អោយដឹងថា៖”ដំបូងឡើយរូបគាត់ បានបើករថយន្ត តាមបណ្ដោយផ្លូវ នរោត្តមកែងនិងផ្លូវ ៣២២ ស្រាប់តែមានយុវជន២នាក់ គប់រថយន្តរបស់គាត់

គាត់ក៏បានដេញតាម តាំងពីផ្លូវនរោត្ដមរហូតមកដល់ផ្លូវ ៦៣ ទិសដៅពីជើងមកត្បូង រហូតដល់ផ្លូវ ៤៦៦ មុខសាលារៀនភូមិន្ទរដ្ឋបាល ក៏បានជ្រុលបុ កម៉ូតូពីក្រោយពេញទំហឹ ង បណ្ដាលឲ្យយុវជនម្នាក់ បា ក់ ជើង បា ក់ ដៃ និង បែ ក មុខ ហើយម្នាក់ទៀត ស្លា ប់ បាត់ បង់ ជីវិត។យ៉ាងណាមិញ ទាក់ទងចំពោះ គ្រោះ ថ្នាក់ ចរា ចរណ៏ ខាងលើនេះ ក៏មាននារីម្នាក់ ដែលមានគណនី ហ្វេសប៊ុកឈ្មោះ Pich Pich ដែលនាងត្រូវជាសង្សារ យុវជនដែលបាន ស្លា ប់ នៅក្នុងហេតុការណ៏ខាងលើ ក៏បានបង្ហោះសារមួយឃ្លាថា៖”ឡេង ហា! បងកំពុងគេងទេ ត្រូវអត់? មនុស្សម្នាក់ហ្នឹង មិនមែនបងទេ ត្រូវអត់? មើលទៅអូនមើលបងច្រឡំហើយ មើលទៅអូនគេងច្រើនពេកហើយ

បានឃើញបងចឹង។អោយតែពេលព្រឹក ដឹងតែបងឆែតមកអូនហើយ មិចថ្ងៃហ្នឹង អត់ឃើញបងឆែតមកអូនចឹង? ហើយបងសាកចិត្ដអូនពេក
ហើយ បងបានសន្យាជាមួយអូនថា មិនទៅណាចោលអូនទេ? មិចបានបងទៅជាចឹង អូនមិនជឿទេ អូននៅតែគិតថា បងនៅជិតអូនរ័ត្ន កុំគេងយូរពេក ឆាប់ក្រោតឡើងទៅជួយលក់ម៉ាក់ ព្រឹកហើយណាបង មិចគេងលក់យូរម្លេះ? លេងសើចនឹងជីវិតខ្ញុំម្លេះ? អោយគេមកខ្ញុំវិញមក ខ្ញុំសូមអង្វរ”។ប្រភព៖ហ្វេសប៊ុក