អីយ៉ាស! អ្នកគ្រូ ផេនសុី ត្រឡប់មកវិញក្នុងថ្ងៃ Valentine ជាមួយស្ទាយតែងខ្លួនថ្មីពិតស្អាតប្លែកមើលសឹងមិនស្គាល់

83

ថៃ ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ពី តារាសម្ដែងស្រី មានភាពកំប្លុកកំប្លែង Tukky Sudarat ហៅក្រៅថា អ្នកគ្រូ ផេនស៊ី ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងសង្គមសិល្បៈថៃ។យ៉ាងណាមិញ​ អ្នកគ្រូ ផេនស៊ី ធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ទៅលើនាង តាមរយៈការសម្ដែង តែងតែធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ ជាមួយរូបនាងជានិច្ច។ ក្នុងនោះដែរ​ គេឃើញថា

មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ ពិតជាមានភាពមមាញឹកយ៉ាងខ្លាំង ជាមួយការងារសិល្បៈ នៃការសម្ដែង និង ថតវីដេអូកំប្លែងខ្លីៗជាដើម។ជាក់ស្ដែង​ ថ្ងៃទី ១៤ ខែ កុម្ភៈ ជាថ្ងៃបុណ្យសេក្ដីស្រលាញ់ អ្នកគ្រូ ផេនស៊ី កាន់តែធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍នោះ នាងបានតុបតែង ស្ទាយ៍ថ្មី ប្លែកភ្នែកណាស់ ជាមួយនឹងផ្កាកុលាបពណ៌ក្រហម មើលទៅពិតជាស្រស់ស្អាត ដែលពីមុនៗមកមិនដែលឃើញ នាងតែងខ្លួន និង លេងស្ទាយ៍បែបនេះសោះឡើយ៕ប្រភព៖ហ្វេសប៊ុក