មន្ត្រីល្អ! អគ្គីភ័យកំពុងឆាបឆេះខ្លាំងគាត់រត់ចូលទៅជួយក្មេង ២ នាក់ដែលជាប់នៅខាងក្នុងដោយមិនគិតពីអាយុជីវិតខ្លួនឡើយគួរអោយសរសើរណាស់

89

ភ្នំពេញ ៖ ស្តីពីករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​(ឆ្លងចរន្តអគ្គីសនី)នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០១​ និង​ ៥០នាទីរំលងអាធ្រាតុនៅចំណុចផ្លូវលំ​ ក្រុុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន​ ០១ខ្នងទាំងស្រុង​ ដែលមានម្ចាស់ឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ ស្មេីនឹង​ ០៨គ្រួសារ) និងឆេះរោល​ចំនួន​ ០៥ខ្នង​នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះបានជួយសង្គ្រោះមនុស្សសរុបចំនួន​ ០៥នាក់​ (ក្មេង​ ០២នាក់​

១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​
២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)
ប្រេី្របាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ២០គ្រឿង​​ (រថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ១៨គ្រឿង​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន​ ០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​ ០១គ្រឿង)ចំពោះករណីខាងលេីនេះបានខូចខាតសំភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​

អាយុជិវិតប្រជាពលរដ្ឋឡេីយ។
អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល។បន្ទាប់មកគណនីហ្វេសប៊ុក Samnang BK បានបង្ហោះថា៖«សម្លាញ់ធ្វើបានល្អណាស់ដែរបានចូលជួយក្មេងស្រីក្នុងហេតុការណ៏អគី្នភយ័ ដែរមិនគិតពីអាយុជីវិតខ្លួនឯង មន្ត្រីល្អ» ។ប្រភព៖ហ្វេសប៊ុក