រំភើបខ្លាំងណាស់! ក្រោយកម្ពុជាអនុញ្ញាតអោយចូលចត ភ្ញៀវទេសចរណ៍នៅលើនាវាយក្ស WESTERDAM បានថតរូបបង់កដោយក្រម៉ាខ្មែរព្រមទាំងនិយាយពាក្យមួយឃ្លាដ៏មានន័យនេះថា…

78

ព្រះសីហនុ ៖ នៅព្រឹកមិញនេះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញស្វាគមន៍ដោយផ្ទាល់ ចំពោះ អ្នកដំណើរនៅលើនាវាទេសចរ ខ្នាតយក្ស WESTERDAM ដែលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ដូចដែលបានសន្យា ព្រមទាំងទទួលយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់បំផុត។ទង្វើរទាំងអស់នេះហើយ ធ្វើឲ្យភ្ញៀវទេសចរទាំងនោះ បង្ហាញក្តីរំភើបរីករាយ ជាពន់ពេក ហើយមានភ្ញៀវទេសចរខ្លះ ពេលជួបជាមួយសម្តេចតេជោ ភ្លាម ពួកគាត់ស្រក់ទឹកភ្នែកផ្ទាល់តែម្តង ដោយសារតែរំភើបពេក។ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលរឹតតែធ្វើឲ្យពលរដ្ឋខ្មែររំភើប ជាខ្លាំងនោះ គឺ ទេសចរចម្រុះជាតិសាសន៍លើនាវា Westerdam បង់ក កាន់ក្រមាខ្មែរ ស្ទើរគ្រប់គ្នា ជួយលើកស្ទួយស្នាដៃកូនខ្មែរ និងឲ្យពិភពលោកស្គាល់កម្ពុជាតែច្បាស់។

ក្នុងចំណោមភ្ញៀវទេសចរ ទាំងនោះ មានអ្នកទេសចរម្នាក់ឈ្មោះ Christina Kerby បានបង្ហោះរូបភាព Selfie មួយសន្លឹក ដោយបង់ក្រមាខ្មែរ ហើយពោលពាក្យយ៉ាងមានន័យថា៖ “ពួកយើងកំពុងបង់កក្រមាខ្មែរ ដែលជាកាដូទទួលបានពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ដោយសារតែឃើញការគាំទ្រដ៏លើសលប់។”។គួរបញ្ជាក់បន្តិចផងដែរថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ

១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទិដ្ឋភាពទូទៅខាងក្រោមនេះ៕ប្រភព៖ហ្វេសប៊ុក