ស្រណោះណាស់! ដាំបាន ៣០ តោនតែលក់ចេញបានតែ ១ តោនព្រោះគ្មានទីផ្សារពិតជាអាណិតណាស់

92

កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ ដែលមានមិត្ដភក្ដិជាអ្នកចំការ ស្ថិតនៅក្នុងខេត្ដសៀមរាប បានបង្ហាញពីអារម្មណ៏អាណិតអាសូរជាខ្លាំង ព្រោះតែដំណាំត្រសក់ស្រូវរបស់មិត្ដភក្ដិគាត់ ដាំបានផលទៅហើយ តែបែរជាគ្មានទីផ្សារលក់ចេញទៅវិញ (បានតម្លៃថោក)។ក្នុងនោះដែរ បើតាមរយៈសំណេរ ដែលបង្ហោះឡើង ដោយបុរសរូបនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sothea Chay បានសរសេរប្រាប់ឱ្យមហាជនបានដឹងថា៖”សុំទោសផងមិត្តៗដែល Tagged អាណិតជួយទិញម្នាក់តិចក៏បាន

ព្រោះមានរបស់លក់ហើយតែអត់ទីផ្សារ ត្រសក់ឆ្នាំមុនធ្វើអត់បានផល ខាតច្រើនឆ្នាំនេះបានផល៣០តោន ទើបលក់បាន១តោន មិនបានលក់ចំនេញអីទេគឺជួយគាត់ មនុស្សរាប់អានគ្នាពេលឃើញគាត់ចឹងខ្លោចចិត្តណាស់ តំលៃក្រោមទីផ្សារ លក់ត្រឹមតែ ៤០០០រៀលក្នុង១គីឡូ លក់ជូនបងប្អូននឹងមិត្តៗទាំងអស់អរគុណច្រើន ជួយម្នាក់តិចតាមលទ្ធភាព គាត់ត្រូវខ្ចីលុយធានាគារមករកសុី ជួលដី កម្មករ និងកំលាំងពលកម្ម ចុងក្រោយអត់មានអ្នកទិញ តោះ១គីឡូក្តី ២គីឡូក្តី សង្ឃឹមថាអ្នកនឹងមិនបិទភ្នែកអោបដៃមើលទេ សេវាដឹក២៥ខេត្តក្រុង 092​ 671 671​ / 070 666 621”។ប្រភព៖ហ្វេសប៊ុក