នេះជាទិដ្ឋភាពនាវាទេសចរណ៍ដ៏ធំ MS Westerdam ពេលរាត្រីពិតជាស្រស់ស្អាតខ្លាំងណាស់រួមជាមួយស្នាមញញឹមភ្ញៀវនៅលើកប៉ាល់

122

ព្រសីហនុ ៖ ដូចដែរប្រិយ​មិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​ម្សិលមិញ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ បាន​អនុញ្ញាត​ឱ្យ​នាវាទេសចរណ៍ដ៏​ធំ ឈ្មោះ MS Westerdam​ ចូលចត​នៅ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការចូលចត​ ដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណា ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។​សបញ្ជាក់​ថា​ នាវាដ៏ធំដែលបាន​ធ្វើ​ដំណើរ​មកកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ ប្រទេស​កម្ពុជា​ នា​រសៀល​ថ្ងៃ​នេះ​​ គឺមាន​ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ដោយក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេដែលមានចំនួនរហូតដល់​

៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស​ ១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។យ៉ាងណាមិញ​ ចំពោះ​លទ្ធផល​ធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរ២០នាក់នៅលើកប៉ាល់ Westerdam ដែលមាន​សុខភាព​មិន​ប្រក្រតី​នោះ​ គឺមិនមានផ្ទុកមេរោគកូរ៉ូណា ឬ ខូវីដ-19 នោះទេ ។ នេះបើតាមការ​បញ្ជាក់​ពី​ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ នាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ជាមួយ​នឹង​ដំណឹង​ដ៏​ពិសេស​

នេះ​ដែរ​ រហូត​មកដល់​ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ នាវា ទេសចរណ៍ដ៏ធំ ឈ្មោះ Westerdam​ បាន​ចូល​ដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ​ ហេីយ​។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅ នាវាទេសចរ ខ្នាតយក្ស នៅពេលយប់ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយស្នាមញញឹម របស់ភ្ញៀវទេសចរ នៅលើនាវានេះ ដោយទទួលបាននូវភាពកក់ក្តៅពី កម្ពុជា៕ប្រភព៖ហ្វេសប៊ុក