ក្ដៅៗ! អ្នកលក់អនឡាញល្បីឈ្មោះ Love Riya ឡាយវីដេអូប្រលះផាំងៗដល់អ្នកដែលបានចោទប្រកាន់នាងថា (មានវីដេអូ)

590

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានស្គាល់ រួចមកហើយនៃនារី សុិ ច សុី សា ច់ ស ខ្ចី កញ្ញា Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាយ ឡេ ដ៏មានឈ្មោះល្បីល្បាញ ថែមទាំងសុិចសុីខ្លាំងមែនទែន។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ចំពោះរឿងរ៉ាវជីវិតឯកជនរបស់ អ្នកនាង Love Riya រួមជាមួយស្វាមីរបស់អ្នកនាង បន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ

បានប្រកាសលេងលះចែកផ្លូវគ្នាទៅវិញ។ទន្ទឹមនឹងរឿងនេះ ស្រាប់តែមានបុរសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Ra Boom បានធ្វើការលើកឡើងថា ចំពោះរឿងដែលអ្នកនាង Riya និងប្ដីរបស់គាត់លែងលះគ្នានោះ គឺជាការសម្ដែងតែប៉ុណ្ណោះ។ ក្នុងនោះដែរ ម្ចាស់គណនីរូបនេះបានសរសេរថា៖”សា ហា វ Love Riya អ្នកលក់ឡេ online ព្រោះចង់ល្បីអោយផ្ទះហើយលក់ដាច់ បង្កើតសា ច់ រឿងជាមួយប្ដីបោកប្រាស់ គេម៉ាប្រទេស បង្កើតការលែងលះក្លែងក្លាយជេរបញ្ចោរ ហែកហួងគ្នាដូចមែនទែន បង្កើតភាពចលាចល តាមពិតសម្ដែងទាំងអស់ ដើម្បី

ឡាយ ស៊ែរ លក់ដាច់ ឯងខំអាណិតប្រាត់ប្រាស់គ្នា មានណាឃើញគេជិះឌុបសើចកក្អិចទាំងពីរ ក្នុងអាឡាន Range Rover ទើបទិញហ្នឹង ឃើញមុខអាប្ដីមុខក្មេងពុងឌុបនៅម្ដុំបឹងកក់ ផ្ទាល់ភ្នែក គិតទៅនែសអ្នកលក់សម័យទំនើប មានចំណាំពេលឡាយក្នុងឡានអត់ អ្នកបើកឡានគេប្ដីគេនឹងឯង”។ទាក់ទងចំពោះការលើកឡើងរបស់ម្ចាស់គណនីខាងលើនេះមក ស្រាប់តែអ្នកនាង Love Riya បានធ្វើការឆ្លើយតបទៅវិញថា៖”ក្តៅពួកអាភ្លើមួយចំនួនបើដឹងមិនច្បាស់មកសួរអញសិន ស្អែកដឹងគ្នាហើយ

ស្អែកកុំភ្លេចចូលមើលអាអ្នកផុសផងអាអ្នកផុសនឹង ថ្ងៃស្អែកជួបគ្នាហ្វេនម៉ោង12ថ្ងៃ”។ បន្ថែមពីនេះ មុននេះបន្ដិច អ្នកនាង Love Riya បានធ្វើការឡាយវីដេអូ និងបានដាក់ពាក្យបណ្ដឹ ង ប្ដឹ ងម្ចាស់គណនីខាងលើនេះហើយ ដោយអ្នកនាង Love Riya បានលើកឡើងថា ការបង្ហោះព័ត៌មានមិនពិតនេះ គឺបានប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសអ្នកនាង ជាពិសេសប៉ះពាល់ដល់មុខរបររកស៊ីរបស់អ្នកនាង ដែលកំពុងទទួលបានការគាំទ្រពីមហាជន។ប្រភព៖ហ្វេសប៊ុក