នោះៗ! ប្រទះឃើញនារីម្នាក់អង្គុយរើសម៉ាសចាស់ៗដែលប្រើហើយពីគំនរសំរាម មិនដឹងជាយកទៅធ្វើអី

238

វី រុ ស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា​ បាន​នឹង​កំពុង​ឆ្ល ង​ទៅកាន់មនុស្ស​ជាច្រើន​មុឺន​នាក់នៅតាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន​ ដែល​ វី រុ ស ​ថ្មី​មួយ​នេះ​ បា​ន​នឹង​កំពុង​តែ ប ង្ក ​ជាក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្ត ហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។ជាមួយគ្នានេះដែរ ក្រឡេកទៅមើលពីតម្លៃម៉ាស់ លក់នៅតាមកន្លែងលក់ថ្នាំពេទ្យមួយចំនួន គឺមានការដំឡើងថ្លៃឡើងកប់ពពក

ដែលនេះគឺជាពេលវេលាឆ្លៀតឱកាសរបស់ជនមួយក្ដាប់តូច​ ដែលបានយកពេលវេលានេះ ដើម្បី​កេងប្រវ័ញ្ច​ជាតិសាសន៏របស់ខ្លួន ដោយមិនសមស្របទៅនឹងពាក្យថា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរនោះទេ។ដោយឡែក​​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Peachie Pich​ បាន​បង្ហោះ​នូវ​ឃ្លីប​វីដេអូ​មួយ​ដែលមាន​នារី​ម្នាក់​ មាន​វ័យប្រមាណ​ជាង​២០ឆ្នាំ​ បាន​អង្គុយ​ប្រមូលរេីសយកម៉ាស់ចាស់ៗនៅលេី​គំនរសំរាម​ ដែលយេីង​មិនដឹងឡេីយថា​

គាត់រេីសម៉ាស់ដែលគេពាក់ហេីយយកទៅណា​និង​យក​ទៅ​ធ្វេីអ្វីនោះទេ។ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មានការ​លើក​ឡើង​ក្នុង​ឃ្លីប​វីដេអូ​នេះ​ថា​ ប្រហែល​ជា​គាត់រេីសម៉ាស់ទាំងនេះយកទៅលាងទឹកដេីម្បីទុកលក់ហេីយមេីលទៅ។ យ៉ាងណា​មិញ​​ នេះគ្រាន់​ជាការ​លើក​ឡើង​និង​វិភាគ​តែ​ប៉ុណ្ណោះ​ ចំពោះ​មូលហេតុ​ឲ្យ​ពិត​ប្រាកដ​នោះ​ យេីងមិនដឹងថា​ នារី​រូបនេះបាន​រេីសប្រមូលយក​ម៉ាស់ទាំងនេះទៅ​ណា​អោយ​ពិត​ប្រាកដ​នោះទេ។ប្រភព៖ហ្វេសប៊ុក