អីយ៉ាស! ក្រោយមានរឿងអួរអាប់ជាច្រើនត្រូវបានបញ្ចប់ពេលនេះ ចែកា ហៅប្ដីខ្លួនសុទ្ធតែ…

123

ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ ម៉ូលីកា ដែលនាងជាអីតតតារាចម្រៀងស្រី ដោយកាលពីថ្មីៗនេះ បានផ្ទុះរឿងថានាង និងស្វាមី បានលែងលះគ្នាក្រោយពីបានរៀបការបាន ១០ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យហ្វេនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។យ៉ាងណាមិញ ក្រោយពីលែងលះគ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែអ្នកទាំងពីរបានមកត្រូវរ៉ូវគ្នាវិញដូចដើម។ ដោយអ្នកទាំងពីរ ព្យាយាមដោះស្រាយនៅបញ្ហារហូតមកកាន់ដៃគ្នាវិញ ខណៈពេលដែរស្វាមីរបស់តារារូបនេះ កាន់តែបង្ហាញនូវភាពផ្អែមល្ហែម ផ្តល់នូវស្នាមញញឹមស្រស់ថ្លា មើលទៅគួរឲ្យច្រណែនណាស់។ជាក់ស្ដែង​

ក្រោយពេលត្រូវរ៉ូវគ្នាវិញមានមហាជនជាច្រើន មានការរិះគន់ទៅលើអ្នកទាំងពីរយ៉ាងខ្លាំង បើទោះបី មានមហាជនរិះគន់ប៉ុណ្ណា តែពួកគេនៅតែមានភាពផ្អែមល្ហែម ដោយមើលទៅពិតជាមានសុភមង្គលខ្លាំងឡើង។ ដោយ ថ្មីៗនេះ បានបង្ហាញសារមួយ ដោយហៅស្វាមីនាង សុទ្ធតែ​ ប្ដីល្អពេញៗមាត់ ដោយនាងបាននិយាយយ៉ាងដូច្នោះថា៖ប្តីល្អ អាច​មិន​មែន​ជា​មនុស្ស​ដែល​ល្អឥតខ្ចោះគ្រប់យ៉ាង ប៉ុន្តែគឺជាប្ដីដែលដឹងថា អ្វីដែល​គួរ​ឈប់ នៅ​ពេលដែលខ្លួន​មានគ្រួសារ​ហើយ​ ។ប្រភព៖ហ្វេសប៊ុក