ក្ដៅៗ! នារីស្រស់ស្អាតម្នាក់បើកបរក្នុងល្បឿនលឿនពេករេចង្កូតទៅបុកនិងរបាំងថ្មក្រឡាប់ឡានផ្ងារកប់ឡើងលើបណ្ដាលអោយអ្នកបើកត្រូវ…

148

ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​នៅចំណុចគល់ស្ពានស្ទឹងមានជ័យ លេីកំណាត់ផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងស ង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ​​ នៅម៉ោងជាង២ទាបភ្លឺ​ ឈានចូលថ្ងៃទី​១៣​ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ។ .នារីរូបស្រស់សោភារៀនផ្នែក​សម្អាងម្នាក់ បេីករថយន្ត Mazda2 ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យក្រឡា ប់ផ្ងាជេីង​ ​រ ង របួ សធ្ងន់​​ ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ​ សង្គ្រោះបឋម​ ហេីយហៅឡានពេទ្យ​គ្លីនិកឯកជន​ សួុគា៍ មកដឹកយកទៅសង្គ្រោះផងដែរ​ តែអ កុសល​ដោយស្ថានភាព រ បួ សធ្ងន់ធ្ងរពេក​ ​ក៏បានស្លា ប់បាត់ទៅហេីយ​

ទោះជាក្រុមគ្រូរពេទ្យ ព្យាយាម​សង្គ្រោះអស់ពីលទ្ធភាពក៏ដោយ ។ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្តតាមប ណ្តោ យផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុ កក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ា ដឹកទៅសង្គ្រោះ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានផុ តដ ង្ហើម ក្នុងមន្ទីរពេទ្យ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន​ បានប្រគល់ឲ្យជំនាញ​ ចុះមកស្ទូចយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្ន​ រង់ចាំដោះស្រោយនៅពេលក្រោយ ។ចំណែកស ពនារីរងគ្រោះ​ ក្រុ មគ្រូពេទ្យ​

និងសមត្ថកិច្ចបានធ្វេីកំណត់ហេតុ​ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណី ៕សូមបញ្ចាក់ផងដែលថា នារីរងគ្រោះ​មានឈ្មោះ ហុង វ៉ានដូ អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាកម៉ាស្តារ (Mazda-2) ពណ៌ស ពាកស្លាកលេខភ្នំពេញ 2AQ-6626 បើកតែម្នាក់ឯងបានបា ត់ជីវិត ។ប្រភព៖ហ្វេសប៊ុក