សម័យនេះគេនិយមមាត់ធំៗបានស្ទាវ នារីម្នាក់នេះចង់បានមាត់ធំស្អាតខំទៅចាក់មាត់រហូតដល់ទៅ ១៧ ដងចុងក្រោយលទ្ធផលទទួលបានគឺ

154

បរទេស ៖ នាពេលសព្វថ្ងៃនេះ ការកែសម្រស់ បានក្លាយជាបញ្ហាដ៏ក្ដៅគគុកមួយ សម្រាប់អ្នករាល់គ្នា ជាពិសេស ចំពោះមិត្តៗនារី នាពេលសម័យថ្មី នេះផ្ទាល់តែម្ដង។
ជាក់ស្ដែង ព្រោះតែចង់ឲ្យរូបសម្ផស្ស មើលទៅមានភាពទាក់ទាញ និងលេចធ្លោជាងមុន មានស្ដ្រីជាច្រើនបានទៅ វះកាត់កែសម្ផស្ស ដើម្បីឲ្យបានស្រស់ស្អាតដូចជា កែទម្រង់មុខ V ចាក់ច្រមុះ និងចង្ការឲ្យស្រួច ព្រមទាំងប៉ាក់ចិញ្ចើម ហើយប្ដូរទម្រង់បបូរមាត់ជាដើម។លើសពីនេះ បើនិយាយពីបបូរមាត់វិញ សុភាពនារីរាល់គ្នា

បាននាំគ្នាទៅប្រើប្រាស់សេវាកម្ម ចាក់ឲ្យចេញជារាងបេះដូង ដើម្បីឲ្យមើលទៅកាន់តែឡូយជាងមុននិងបង្កើនសម្រស់ផងដែរ។យ៉ាងណាមិញ សម្រាប់ដើមឆ្នាំ២០២០នេះដែរ គេឃើញថា មាននារីក្នុងបណ្ដាញសង្គមមួយរូប ឈ្មោះថា Andrea Ivanova បានទៅចាក់យកបបូរមាត់រូបរាងថ្មី គឺចាក់ឲ្យរីកធំ។ គួរបញ្ជាក់ថា រូបនាង បានព្យាយាមសាកល្បងចាក់មាត់ចំនួន១៧ដង ហើយចំណាយលុយមិនចេះតិចទេ លើរឿងនេះ។ក្នុងនោះដែរ យោងតាមរូបភាពជាច្រើនសន្លឹកនោះ ទម្រង់មាត់សម័យថ្មីនេះ មើលទៅប្លែកអារម្មណ៍ម្យ៉ាងដែរ អមដោយការផាត់មុខស្ទីលថ្មីផងនោះ មើលទៅCoolណាស់ និងធានាថាប្លែកខុសគេតែម្ដង៕ប្រភព៖ហ្វេសប៊ុក