អីយ៉ាស! ទីបំផុតផ្ទះដែលមានតម្លៃ ៧៣ ម៉ឺនដុល្លារ របស់បេនី យ៉ាំង បានសាងសង់រួចរាល់ ១០០ % ហើយពិតជាស្រស់ស្អាតណាស់

6329

ភ្នំពេញ ៖ ប្រិយមិត្តប្រាដកជាបានស្គាល់ បេនី យ៉ាំង ដែលតារាសម្ដែងស្រីរូបនេះ កំពុងកាក់កបជាមួយនឹង មុខរបររកស៊ីផ្ទាល់ខ្លួន និងមានជំនួញក្នុងដៃមិនចេះតិចទេ បើទោះបីបច្ចុប្បន្ននេះ មិនបានឃើញនាងបង្ហាញមុខ ក្នុង​សិល្បៈដូចមុនក៏ដោយ។យ៉ាងណាមិញ បច្ចុប្បន្ននេះ នាងបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងបុរីល្បីមួយកន្លែង

ដែលមានតម្លៃរហូត ៧៣ម៉ឺនដុល្លារ ដែលមានការដេគ័រម៉ូត ទាក់ទាញខ្លាំងណាស់ ហើយផ្ទះវីឡាស្កឹមស្កៃរបស់នាង មើលទៅពិតជាមានម៉ូតប្លែក គួររឲ្យចង់រស់នៅ។ជាក់ស្ដែង កាលពី ថ្មីៗនេះ នាងបានបង្ហាញជ្រុងតូចមួយ ក្នុងផ្ទះថ្មីរបស់នាង ដែលមើលទៅពិតជាស្រស់ស្អាត និងមានផាសុខភាព បើនិយាយពី ទិដ្ឋភាពក្នុងផ្ទះនាងវិញ ពិតជាធំ ហើយស្អាតខ្លាំង ដែលអ្នកណាបានឃើញហើយ មិនច្រណែនមិនបាន៕ប្រភព៖ហ្វេសប៊ុក