អាសូរខ្លាំងណាស់! ក្មេងស្រីម្នាក់អាយុ ៧ ឆ្នាំមានជំងឺដ៏កំណាចម៉្យាងដែលមានសភាពស្បែកប្រែទៅជាប្រេះ និងរឹងៗដូចជាផ្ទាំងដុំថ្ម (មានវីដេអូ)

2886

ឥណ្ឌា ៖ ក្មេងស្រីឈ្មោះ Rajeshwari វ័យ៧ឆ្នាំ រស់នៅក្នុងរដ្ឋ Chhattisgarh ទទួលរងនូវជំងឺដ៏កម្រម៉្យាងហៅថា Ichthyosis ដែលបណ្ដាលឲ្យសភាពស្បែកប្រែទៅជាប្រេះ និងរឹងៗដូចដុំថ្ម។ ស្បែកប្រេះ បានគ្របដណ្ដប់ចាប់ពីចុងជើង រហូតដល់ដងខ្លួន ធ្វើឲ្យមានការឈឺចាប់នៅពេលដើរ និងសូម្បីតែអង្គុយ។ដោយសារតែ គ្មានមន្ទីរពេទ្យទំនើបក្នុងតំបន់ ក្មេងស្រី Rajeshwari ត្រូវធ្វើដំណើរទៅកាន់ទីក្រុងដើម្បីតាមដានជំងឺ

និងទទួលយកថ្នាំលេបដើម្បីជួយកាត់បន្ថយស្បែកប្រេះ។លោកវេជ្ជបណ្ឌិត Yash Upender បានឲ្យដឹងថា ជំងឺកម្រ Ichthyosis មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហើយជំងឺនេះ អាចកើតឡើងដោយសារតែបញ្ហាសុខភាព ឬទទួលរងពីឪពុកម្ដាយដែលមានផ្ទុកជំងឺនេះ។ ឪពុកម្ដាយអាចនឹងមិនមានស្បែកប្រេះ តែស្បែកប្រែជារោលក្រហម ឡើងពងបែក ក្ដៅក្រហាយ និងរមាស់ជាដើម។យ៉ាងណាមិញ បច្ចុប្បន្ននេះ មិនទាន់មានវិធីសាស្ត្រណាអាចព្យាបាលជំងឺដ៏កម្រនេះបានឡើយ៕ប្រភព៖ហ្វេសប៊ុក